Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប ១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១។ ក្នុងនោះកម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិថៃច្រើនជាងគេគឺចំនួនជាង៥៩ម៉ឺននាក់ (៥៩០,៩៨៤នាក់)។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ថៃ ៥៩០,៩៨៤នាកើ, វៀតណាម ៣៤១,៩៥៣នាក់, ចិន ៧៥,៩១៥នាក់, សហរដ្ឋអាមេរិក ៦០,៩០៣នាក់, ឡាវ ៥៩,៣៦៨នាក់, ឥណ្ឌូណេស៊ី ៥៩,១២២នាក់, កូរ៉េខាងត្បូង ៤៣,១៧៨នាក់, ម៉ាឡាស៉ី ៤០,១៨៤នាក់, បារាំង ៣៧,១៥៣នាក់, និង ចក្រភពអង់គ្លេស ២៨,៥០៥នាក់។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាមផ្លូវអាកាសមានចំនួន ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ, ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ, និង ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។

ចំពោះភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១,០៧៣នាក់ កើនឡើង៣២៧៦.៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ។ របាយការណ៍ដដែលបានបន្តថា ភ្ញៀវទេសចរជាតិមានចំនួន៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង