Yearendyearend1140x150

អាម៉េរិក រុស្សី នឹងដាក់តាំងបង្ហាញសព្វាវុធពិព័រណ៍ការពារអន្តរជាតិវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកបើកយន្តហោះចម្បាំងវៀតណាម Su-30MK2 ហ្វឹកហាត់សម្រាប់ពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២២ នៅទីក្រុងហាណូយ ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២

វៀតណាម៖ ពិព័រណ៌ការពារអន្តរជាតិវៀតណាមដែលនឹងប្រារព្ធឡើងនៅទីក្រុងហាណូយខែក្រោយបានទាក់ទាញការចូលរួមរបស់ប្រទេសចំនួន ២៩ រួមទាំងសហរដ្ឋអាម៉េរិក និងរុស្ស៊ីផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express។

ឧត្តមសេនីយ៍ឯក Nguyen Viet Hung អគ្គស្នងការរងនយោបាយនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានឲ្យដឹងថា ក្រុមហ៊ុនក្នុងស្រុក និងបរទេសគ្រោងនឹងដាក់តាំងបង្ហាញរថយន្តប្រយុទ្ធ បច្ចេកវិទ្យា សព្វាវុធ និងឧបករណ៍សម្រាប់កងទ័ពជើងទឹក ព្រមទាំងជើងគោកផ្សេងៗ។ លោកបន្តថាវៀតណាមនឹងបង្ហាញបច្ចេកវិទ្យា និងផលិតផលដូចជាកាំភ្លើង និងគ្រាប់រំសេវសម្រាប់កងទ័ព កាំភ្លើងធំ ទ័ពអាកាស និងកងទ័ពជើងទឹក គ្រឿងផ្ទុះគីមី ឧបករណ៍បំផ្ទុះ ឧបករណ៍អុបទិក នាវា ពាសដែក ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធរ៉ាដា និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកជាច្រើនផងដែរ។

លោក Hung បាននិយាយថា ការតាំងពិព័ណ៍ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ នៅអាកាសយានដ្ឋាន Gia Lam ការតាំងពិព័រណ៍នឹងជួយវៀតណាមធ្វើពិពិធកម្មលទ្ធកម្ម ដើម្បីបម្រើដល់ការផលិតសព្វាវុធ និងឧបករណ៍បច្ចេកទេស។ លោកបាននិយាយថា វាក៏នឹងក្លាយជាឱកាសសម្រាប់វៀតណាមដើម្បីស្វែងយល់អំពីនិន្នាការអភិវឌ្ឍន៍សកលលោកលើឧបករណ៍បច្ចេកទេស និងស្វែងរកឱកាសនាំចេញអាវុធ។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ១៧០ មកពីប្រទេសវៀតណាម និងបណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាម៉េរិកបានចុះឈ្មោះចូលរួមកម្មវិធីដែលនឹងប្រព្រឹត្តិនាពេលខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង