Yearendyearend1140x150
Img 0571

ឯកឧត្តម ជា សុផារ៉ា៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ ដំបូងគេនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់

ភ្នំពេញ៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា ដែលដើរតួជាគ្រឹះស្ថានសាធារណៈរដ្ឋបាលបណ្តុះបណ្តាលជំនាញទេសចរណ៍ និងជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ក្នុងវិស័យទេសចរណ៍ដោយប្រើប្រាស់ស្តង់ដារជាតិ និងអន្តរជាតិ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ ក្នុងពិធីបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ វិច្ឆិកា។

ឯកឧត្ដម ជា សុផារ៉ា បានអះអាងថា សាលានេះនឹងក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពកម្រិតខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩។ សាលាជាតិទាំងពីរទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលជាតម្រូវការ និងវាយតម្លៃជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត។

បន្ថែមពីនេះឯកឧត្ដម ជា សុផារ៉ា ក៏បានស្នើឱ្យគណៈគ្រប់គ្រងសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវផ្តល់លទ្ធភាពដល់យុវជន សិស្ស-និស្សិតក្រីក្រ ងាយរងគ្រោះ និងជនពិការឱ្យមានឱកាសបានចូលរៀន ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ក្នុងតម្លៃសិក្សាសមរម្យ ក្នុងនោះក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំយន្តការទ្រទ្រង់ ដូចជាកម្មវិធីកម្ចីសិស្សសម្រាប់ជំនាញទេសចរណ៍ និងការផ្តល់អាហារូបករណ៍។

ជាមួយគ្នានោះដែរ ឯកឧត្ដម ជា សុផារ៉ា ក៏បានស្នើឯកអគ្គរដ្ឋទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ (AFD) ផ្តល់កិច្ចសហការ និងសម្របសម្រួលឱ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បារាំង ធ្វើជាដៃគូជាមួយសាលាជាតិវិជ្ជាជីវៈទេសចរណ៍របស់កម្ពុជាដើម្បីបន្តគាំទ្រសាលាជាតិក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តី និងគ្រូបង្រៀនផងដែរ។

បើតាមឯកឧត្ដម ថោង ខុន បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ និងចំនួន ២០០នាក់នៅខេត្តព្រះសីហនុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង