Yearendyearend1140x150

ជនដែលឆក់កាបូប បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ត្រូវបាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ ជនដែលឆក់កាបូប បណ្ដាលឲ្យក្មេងស្រីម្នាក់ដួលចូលក្រោមរថយន្ដ ហើយត្រូវរថយន្ដកិនស្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានហើយ ​នៅថ្ងៃទី២០ វិច្ឆិកា​ វេលាម៉ោង១៦:៤៥នាទី។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ បានធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន សុីផាត ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​ ពាក់ព័ន្ធករណី​ លួចមានស្ថានទម្ងន់ទោស​ ចំណែកអ្នកបេីកម៉ូតូឈ្មោះ​ ផា​ សុភ័ណ្ឌ​​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​ភូមិតាលន់​ ឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល​ (គេចខ្លួន​)។

បន្ទាប់ពីធ្វើការជាត់ខ្លួនហើយ ​កម្លាំងជំនាញ​ការិយាល័យបានដកហូត​ម៉ូតូចំនួន០១គ្រឿង​ ម៉ាកហុងដាឌ្រី​ម C125​ ពណ៌ខ្មៅ ផ្លាកលេខកណ្ដាល 1-AB 6159 និង ប្រគល់ជនសង្ស័យ​ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដេីម្បី​ចាត់ការតាមនីតិវិធី​ ចំណែកបក្ខពួកឈ្មោះ​ ផា​ សុភ័ណ្ឌ​ កំពុងបន្តធ្វេីការស្រាវជ្រាវ​ ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី១៩​ ខែវិច្ឆិកា​​ វេលាម៉ោង​១៦:៣០នាទី​ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី ភេទស្រី​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ​ បានបើកបរម៉ូតូឌុបកូនស្រី​ឈ្មោះ​ អារីកា​ អាយុ០៤ឆ្នាំ​ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ភូមិដេីមព្រីង​ ឃុំកោះខែល​ ស្រុកស្អាង​ ខេត្តកណ្តាល​ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានជនសង្ស័យឈ្មោះ ផា សុភណ្ឌ័​ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ​) បានធ្វើសកម្មភាពឆក់កាបូប​ ពីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះ​ ហេីយខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។​ ក្រោយពីធ្វេីសកម្មភាពរួច​ ជនសង្ស័យ​បានបេីកម៉ូតូគេចខ្លួន​ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង