Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

រដ្ឋមន្ដ្រីក្រសួងអប់រំ៖ ការអាន និងការស្រាវជ្រាវ គឺជាធាតុមួយចាំបាច់មិនអាចខ្វះបាន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រៃវែង៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ការអាន និងការស្រាវជ្រាវ គឺជាធាតុមួយចាំបាច់មិនអាចខ្វះបាន សម្រាប់សិស្សានុសិស្សម្នាក់ៗ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន។ ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសសម្ពោធបណ្ណាល័យនៃមជ្ឈមណ្ឌលគរុកោសល្យភូមភាគខេត្តព្រៃវែង នាថ្ងៃទី១៨ ខែវិច្ឆិកា។

ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការជំរុញការអាន និងការស្រាវជ្រាវគឺជាធាតុមួយចាំបាច់មិនអាចខ្វះបាន ហេតុនេះក្រសួងបានកែលម្អបណ្ណាល័យ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ចាប់ពីឆ្នាំ២០២០មក ក្នុងនោះមានគរុកោសល្យភូមិភាគកំពង់ចាម តាកែវ ព្រៃវែង និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ។

ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ដែលជាបណ្ណារក្សជួយថែរក្សាបណ្ណាល័យ និងសម្ភារបរិក្ខាទាំងនេះឱ្យបានគង់វង្សទុកជាប្រយោជន៍ដល់កូនចៅយើងទាំងអស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង