Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នឹងបើកកិច្ចប្រជុំពិសេសស្តីពីមេរោគ "កូរ៉ូណា" នៅចុងខែកុម្ភៈ

នយោបាយ
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញទៅក្រៅប្រទេសកន្លងទៅ។

ភ្នំពេញ៖រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នឹងបើកកិច្ចប្រជុំពិសេសមួយស្តីពីជំងឺឆ្លងផ្លូវដង្ហើម កូរ៉ូណា (COVID-19) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។កិច្ចប្រជុំពិសេសនេះគ្រប់ភាគីពាក់ព័ន្ធនឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។ហើយដែលនៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបអំពីព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជាវិធានការណ៍ដែលបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចង់បង្ហាញថា កម្ពុជាមិនត្រឹមតែដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងកាលៈទេសៈដ៏លំបាកនៃការគំរាមកំហែងដល់សុខភាពពិភពលោកប៉ុណ្ណោះទេ តែក៏បង្ហាញពីការគាំទ្រនិងទំនុកចិត្តមុតមាំរបស់កម្ពុជា ចំពោះវិធានការណ៍ចាំបាច់នានារបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះផងដែរ។

ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំបន្ទាន់ ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំថ្នាក់តំបន់ផ្សេងៗទៀត ដើម្បីពិភាក្សាទប់ស្កាត់វីរុសកូរ៉ូណា។សម្រាប់សម្តេច បញ្ហាជំងឺនេះមិនមែនជា រឿងដាច់ដោយឡែករបស់ចិន នោះទេគឺជាបញ្ហារួមតែម្ដង ។

សូមជម្រាប់ការ ក្រៅពីមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ក៏មានកិច្ចប្រជុំជាមួយគ្នានោះផងដែរ គឺកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៥ ហើយកិច្ចប្រជុំនេះមានចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង ចិន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ ដែលបានរៀបចំឡើងកាលពីខែធ្នូ ឆ្នាំ២០១៨

ពិភាក្សាពីទិសដៅអនាគតរបស់កិច្ចសហប្រតិបត្តិការនេះក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាស៊ាន-ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង