Yearendyearend1140x150

ការបើកសម្ពោធជាផ្លូវការនៃការិយាល័យលក់ Le Condé

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ដើមរដូវក្តៅបានខិតចូលមកដល់ អ្វីគ្រប់យ៉ាងដែលយើងខ្ញុំកំពុងរៀបចំនៅពេលនេះ គឺដើម្បីភាពជឿនលឿន និងការរីកចម្រើនដែលនឹងមកដល់។

នៅពេលព្រឹក ម៉ោង ៨:៣០ នាទី នាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមអ្នកសារព័ត៌មានធំៗនៅប្រទេសកម្ពុជា បានរួមគ្នាមើលឃើញពីការបើកសម្ពោធជាផ្លូវការនៃការិយាល័យលក់ Le Condé BKK1។ លោក Cui Hui អគ្គនាយកទីផ្សារ និងលោក Zhong Chen នាយកផែនការនៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd លោក Li Sijia ទីប្រឹក្សាផ្នែកទីផ្សារនៃគម្រោង Le Condé និងជានាយកផ្នែកលក់នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Lumi Arch Global ព្រមទាំងថា្នក់ដឹកនាំ និងអ្នកទទួលបន្ទុកគម្រោងជាច្រើនរូបទៀត ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ឱកាសដ៏អស្ចារ្យនេះ ត្រូវបានមើលឃើញដោយមនុស្សគ្រប់គ្នានៅក្នុងទីក្រុងនេះ។ នៅតំបន់ពិពណ៌គម្រោង និងកន្លែងពិភាក្សាគ្នាប្រជុំដោយមនុស្សម្នាយ៉ាងកកកុញ ធ្វើឲ្យបរិយាកាសនៃសន្និសីទសារព័ត៌មាននេះ កាន់តែមានភាពអ៊ូអរ និងរីករាយ។

អ្នកដែលបានឃើញ Le Condé BKK1 ជាលើកដំបូង ប្រាកដនឹងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីគម្រោងនេះ។ ការិយាល័យលក់ Le Condé BKK1 បញ្ចូលគ្នានូវធាតុនានានៃទីក្រុង និងធម្មជាតិ ដើម្បីបង្កើតជាកន្លែងមួយដែលពោរពេញទៅដោយរុក្ខជាតិពណ៌បៃតង។ ធម្មជាតិ និងពន្លឺបញ្ចូលគ្នាបង្កើតបានជាកន្លែងដ៏ល្អឥតខ្ចោះ ដែលបង្ហាញពីស្តង់ដារសាភ័ណភាពនៃភាពប្រណីត ទំនើបដ៏សាមញ្ញ។

នៅពេលចាប់ផ្តើមនៃសន្និសីទសារព័ត៌មាន ជាបឋម លោក Cui Hui អគ្គនាយកទីផ្សារនៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd បានចែករំលែកព័ត៌មានលម្អិតទាក់ទងនឹងការអភិវឌ្ឍន៍ និងទស្សនៈយីហោរបស់ក្រុមហ៊ុន Wangfu Guo Ji ។ លោកក៏បានណែនាំអំពីដៃគូចូលរួមអភិវឌ្ឍគម្រោងដែលមានសមត្ថភាពដ៏ខ្លាំងក្លា និងរឹងមាំ ហើយបានធ្វើការវិនិយោគក្នុងទីក្រុងជាច្រើននៅប្រទេសចិន និងបានផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងអចលនទ្រព្យជាច្រើន ធ្វើឲ្យពួកគាត់ទទួលបានកិត្តិនាមដ៏ល្បីល្បាញក្នុងប្រទេសចិន។ លើសពីនេះទៅទៀត Le Condé ក៏បានទទួលការវិនិយោគជាយុទ្ធសាស្ត្រប្រមាណ ១៥ លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនដ៏មានឈ្មោះបោះសម្លេងមួយរបស់ប្រទេសចិន នោះគឺក្រុមហ៊ុន “Zhongguancun CENCONS Group” ។

លោក Cui Hui បានពន្យល់ពីហេតុផលនៅពីក្រោយដែលក្រុមហ៊ុន Wangfu Guo Ji ចូលមកកាន់ប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកអភិវឌ្ឍមកពីប្រទេសចិន ក្រុមហ៊ុន Wangfu Guo Ji តែងតែប្រកាន់ខ្ជាប់នូវផលិតភាព និងយុទ្ធសាស្ត្រប្រកបដោយគុណភាព។ ស្របពេលជាមួយការពង្រីកប្រតិបត្តិការនៅក្រៅប្រទេស ក្រុមហ៊ុន Wangfu Guo Ji បានជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាទីតាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍នៅក្រៅប្រទេសរបស់ក្រុមហ៊ុន ដោយសារតែប្រទេសកម្ពុជាមានភាពបើកចំហពេញលេញចំពោះការវិនិយោគក្រៅប្រទេស ភាពរស់រវើកនៃសកម្មភាពវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំ។

“ការសម្រេចចិត្តរបស់យើងខ្ញុំក្នុងការចូលមកកាន់ប្រទេសកម្ពុជា និងវិនិយោគលើវិស័យអភិវឌ្ឍអចលនទ្រព្យ មិនមែនដោយសារតែផលប្រយោជន៍រយៈពេលខ្លីនោះទេ ប៉ុន្តែ ជាផែនការយុទ្ធសាស្រ្តរយៈពេលវែង។ យើងខ្ញុំសង្ឃឹមថា នឹងចាក់ឬសគល់ឲ្យបានជ្រៅនៅក្នុងប្រទេសកម្ពុជា និងនាំមកនូវបទពិសោធន៍ជីវិតកាន់តែប្រសើរសម្រាប់ប្រទេសដ៏ស្រស់ស្អាតមួយនេះ និងសម្រាប់សមាជិកគ្រួសារដែលទន្ទឹងរង់ចាំភាពកាន់តែប្រសើរ។ "

ក្នុងនាមជាអ្នកចូលរួមក្នុងការអភិវឌ្ឍន៍ទីក្រុងនៃប្រទេសកម្ពុជា ក្រុមហ៊ុន Wangfu Guo Ji មានការគោរពយ៉ាងខ្លាំងចំពោះទំនៀមទម្លាប់ ជំនឿសាសនា និងវប្បធម៌របស់ប្រទេសកម្ពុជា។ លោក Cui Hui យល់ឃើញថា វិស័យអភិវឌ្ឍអចលនទ្រព្យទាមទារការទទួលខុសត្រូវចំពោះសង្គមយ៉ាងខ្លាំង។ នាពេលបច្ចុប្បន្ននេះ ចំនួនបុគ្គលិកជនជាតិខ្មែរក្នុងក្រុមហ៊ុន Wangfu Guo Ji គឺមានចំនួនច្រើនជាងបុគ្គលិកជនជាតិចិន។ “យើងខ្ញុំសង្ឃឹមថា នឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាជនកម្ពុជានាពេលអនាគត ដូច្នេះ យើងអាចធ្វើការ និងអភិវឌ្ឍជាមួយគ្នាបាន។”

ទន្ទឹមនឹងនេះ ការងារសប្បុរសធម៌ និងទំនួលខុសត្រូវចំពោះសង្គម គឺជាកាតព្វកិច្ចដ៏សំខាន់របស់ក្រុមហ៊ុនយើងខ្ញុំផងដែរ។ នៅទិវាកុមារអន្តរជាតិ ១ មិថុនាកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានរៀបចំសកម្មភាពផ្តល់ជំនួយដល់និស្សិតក្រីក្រកម្ពុជា។ ជាការពិតណាស់ វាមិនមែនជាការលំបាកក្នុងការរៀបចំការផ្តល់អំណោយម្តង ដើម្បីគាំទ្រដល់វិស័យអប់រំនោះទេ ប៉ុន្តែ អ្វីដែលលំបាកនោះគឺ ការតស៊ូធ្វើឲ្យបានខ្ជាប់ខ្ជួន។ “យើងខ្ញុំនឹងបន្តរៀបចំសកម្មភាពបែបនេះរហូត ហើយយើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលអាចចូលរួមចំណែកជួយដល់សង្គម និងប្រជាជនកម្ពុជា។”

នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក Cui Hui បានពន្យល់ស៊ីជម្រៅពីគោលគំនិតនៃការរស់នៅ និងអត្ថន័យនៅពីក្រោយឈ្មោះ Le Condé ។ “Le Condé” គឺជាប្រសិទ្ធនាមដ៏ពិសេសមួយក្នុងភាសាបារាំង ហើយសំដៅទៅលើអភិជន។ ប្រសិទ្ធនាមរបស់ឧត្តមសេនីយ៍បារាំងដ៏ល្បីល្បាញ Louis II de Bourbon គឺ “Le Grand Condé” ដែលមានន័យថា “មេទ័ពដ៏អស្ចារ្យ និងមានស្មារតីអភិជន”។ “យើងខ្ញុំជឿជាក់ថា នៅក្នុងសតវត្សរ៍ទី ២១ ស្មារតីអភិជនគឺជាស្មារតីដែលមានភាពក្លាហានក្នុងការទទួលខុសត្រូវ និងប្រគល់ត្រឡប់ជូនសង្គមវិញ សមត្ថភាពកាន់តែខ្ពស់ ទំនួលខុសត្រូវក៏កាន់តែខ្លាំង។ ស្មារតីបែបនេះ គឺមានលក្ខណៈដូចគ្នាខ្លាំងទៅនឹងទស្សនៈវប្បធម៌របស់ក្រុមហ៊ុន Wangfu Guo Ji ។” លោក Cui Hui បានមានប្រសាសន៍ថា៖ “លំនៅដ្ឋានដែលយើងខ្ញុំសាងសង់ មិនគួរជាកន្លែងស្នាក់អាស្រ័យដែលសោះកក្រោះនោះទេ ប៉ុន្តែ គួរជាលំនៅដ្ឋានដ៏ល្អសម្រាប់គ្រួសារ។ យើងខ្ញុំយល់ពីការទទួលខុសត្រូវដ៏ធំធេង ហើយសង្ឃឹមថា គម្រោង Le Condé នឹងនាំមកនូវភាពរស់នៅកាន់តែប្រសើរដល់ប្រជាជនកម្ពុជា។”

ដូច្នេះ ក្រុមហ៊ុន Wangfu Guo Ji បានចំណាយទុនដ៏ច្រើនដើម្បីសហការជាមួយក្រុមហ៊ុន Sichuan Huashi Group ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ឆ្នើមមួយរបស់ប្រទេសចិន ដើម្បីទទួលខុសត្រូវក្នុងការសាងសង់គម្រោងនេះ។ ក្រុមហ៊ុន Sichuan Huashi Group មានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយបានឈ្នះ “ពានរង្វាន់លូប៉ាន” ដែលមានអត្ថន័យដូចនឹង “ពានរង្វាន់អូស្ការ” នៅក្នុងវិស័យសំណង់របស់ចិន ចំនួន ៦ លើក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Sichuan Huashi Group ក៏ជាក្រុមហ៊ុនម៉ៅការគម្រោងសំណង់ល្បីៗជាច្រើននៅលើពិភពលោកផងដែរ។ គម្រោងដែលគួរឲ្យកត់សម្គាល់មួយចំនួនរបស់ក្រុមហ៊ុន Sichuan Huashi Group រួមមាន សាលប្រជាជនដ៏ល្បីល្បាញរបស់ប្រទេសចិន មូលដ្ឋានបង្ហោះផ្កាយរណបស៊ីឆាង និងសណ្ឋាគារ Venetian នៅម៉ាកាវ ។ល។ “ដោយបានឆ្លងកាត់ដំណើរការពិនិត្យយ៉ាងម៉ត់ចត់បំផុតនៃពានរង្វាន់លូប៉ាន យើងខ្ញុំជឿជាក់ថា ចាប់ពីសម្ភារៈសំណង់រហូតដល់បច្ចេកទេសសាងសង់ យើងខ្ញុំនឹងបង្កើតនូវបទពិសោធន៍រស់នៅប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងសុក្រឹតភាពយ៉ាងល្អិតល្អន់នៃស្ថាបត្យកម្ម ។”

បទពិសោធន៍នៃការរស់នៅដ៏ល្អឯក តែងតែស្ថិតនៅក្នុងទីតាំងល្អបំផុត។ ក្នុងនាមជាគម្រោងដំបូងរបស់ក្រុមហ៊ុន Wangfu Guo Ji នៅប្រទេសកម្ពុជា “Le Condé” ត្រូវបានសាងសង់ឡើងក្នុងទីតាំងកណ្តាលនៃរាជធានីភ្នំពេញ - សង្កាត់បឹងកេងកង ១ ។

លោក Cui Hui បានមានប្រសាសន៍ថា៖ “រាជធានីភ្នំពេញត្រូវបានគេចាត់ទុកថាជា “បារីសបូព៌ា” ហើយតាមទស្សនៈរបស់យើងខ្ញុំ តំបន់ដែលស័ក្កសមនឹងប្រសិទ្ធនាមនេះ គឺសង្កាត់បឹងកេងកង ១។” សង្កាត់បឹងកេងកង ១ ព័ទ្ធជុំវិញដោយមហាវិថីធំៗចំនួន ៤ ដែលត្រូវបានដាក់ឈ្មោះទៅតាមវិរបុរសប្រវត្តិសាស្ត្រល្បីៗ មានផ្ទៃដីសរុបត្រឹមតែ ១.៤ គីឡូម៉ែត្រការ៉េ ប៉ុន្តែ វាជាបេះដូងនៃរាជធានីភ្នំពេញ។ សង្កាត់បឹងកេងកង ១ ស្ថិតនៅជិតវិមានឯករាជ្យ ដែលជាសញ្ញាណសម្គាល់ជាតិដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។ ទីតាំងដែលសញ្ញាណសម្គាល់ជាតិស្ថិតនៅ ជានិច្ចកាលត្រូវបានចាត់ទុកជាទីតាំងចំណុចកណ្តាល។ មិនថាទោះបីជាទីក្រុងត្រូវបានអភិវឌ្ឍឡើងក្នុងរូបភាពណាក៏ដោយ ទីតាំងនៅចំណុចកណ្តាលនៃសង្កាត់បឹងកេងកង ១ នឹងមិនត្រូវបានផ្លាស់ប្តូរឡើយ។

សង្កាត់បឹងកេងកង ១ ប្រមូលផ្តុំដោយធនាគារ ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសហគ្រាសល្បីៗជាច្រើន ដែលធ្វើឲ្យតំបន់នេះពោរពេញទៅដោយបរិយាកាសធុរកិច្ចអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។ សង្កាត់បឹងកេងកង ១ ក៏ជាមណ្ឌលកណ្ដាលនៃការរស់នៅបែបទំនើប ដែលសំបូរទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់សំលៀកបំពាក់ទាន់សម័យល្បីៗជាច្រើន។ ការរស់នៅទីនេះ ផ្តល់នូវបទពិសោធន៍ជីវិតដ៏ល្អបំផុត ជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលលោកអ្នកត្រូវការគឺស្ថិតនៅក្បែរលោកអ្នក។ “អាចនិយាយបានថា មនុស្សជាច្រើនសុបិនចង់រស់នៅក្នុងសង្កាត់បឹងកេងកង ១ ហើយគម្រោងរបស់ក្រុមហ៊ុនយើងខ្ញុំ គឺស្ថិតនៅចំកណ្តាលបឹងកេងកង ១ ជាទីតាំងដែលតម្លៃខុនដូនឹងបន្តកើនឡើង។ ការវិនិយោគប្រភេទនេះ គឺមានសុវត្ថិភាពខ្លាំងណាស់។”

ទឹកដីដែលមិនអាចផលិតឡើងវិញបាន គ្រាន់តែជាជំហានដំបូងនៃការកសាងលំនៅដ្ឋានប៉ុណ្ណោះ។ សម្រាប់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញគឺមិនខ្វះអ្នកអភិវឌ្ឍដែលមានសមិទ្ធផលល្អៗនោះទេ។ ដូច្នេះ តើ Le Condé ធ្វើដូចម្តេចទើបអាចផ្តល់នូវអ្វីដែលហួសពីការរំពឹងទុក និងអាចបង្កើតនូវអ្វីដែលថ្មីគួរឲ្យភ្ញាក់ផ្អើល ហើយដែលមានតែមួយគ្មានពីរនោះ?

លោក Cui Hui បាននិយាយទាំងមានជំនឿចិត្តថា៖ “Le Condé គឺជាគម្រោងអភិវឌ្ឍធំជាងគេ នៅក្នុងសង្កាត់បឹងកេងកង ១ ដែលមិនធ្លាប់មានកន្លងមកក្នុងប្រវត្តិសាស្រ។ បើនិយាយអំពីលំនាំនៃការតាំងទីលំនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន គិតត្រឹមទីតាំង និងទំហំ តម្លៃនៃការរស់នៅរបស់គម្រោងគឺខ្ពស់ខ្លាំងណាស់។”

ទោះជាយ៉ាងនេះក្តី តម្លៃរបស់ Le Condé គឺមិនមែនមានតែប៉ុណ្ណឹងនោះទេ។

ជាចម្បង ចំណុចសំខាន់នៃតម្លៃរបស់ Le Condé គឺជាការកំណត់ទីតាំងផលិតផល។ “បច្ចុប្បន្ននេះ ខុនដូភាគច្រើននៅក្នុងទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ សុទ្ធសឹងត្រូវបានរចនាឡើងសម្រាប់ជនបរទេស ចំណែកឯ Le Condé វិញ គឺផ្តោតសំខាន់ទៅលើប្រជាជនកម្ពុជាដែលមានកម្រិតជីវភាពមធ្បម។ នេះគឺជាភាពខុសគ្នាយ៉ាងច្បាស់មួយ។”

គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំបំផុតរបស់គម្រោងនេះ គឺការប្រើប្រាស់នូវប្រព័ន្ធលំនៅដ្ឋានឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដ៏ល្បីល្បាញមួយ ក្នុងចំណោមក្រុមហ៊ុនខ្លាំងៗ ទាំង ៥០០ នៅលើពិភពលោក។ Le Condé គឺជាគម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងបង្អស់នៅប្រទេសកម្ពុជា និងជាគំរូលំនៅដ្ឋានឆ្លាតវៃដំបូងគេនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ “រាល់យូនីតទាំងអស់របស់យើងខ្ញុំសុទ្ធសឹងប្រើប្រាស់នូវប្រព័ន្ធលំនៅដ្ឋានឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi។ តាមរយៈការប្រើប្រាស់ APP ឬតាមរយៈសម្លេងឆ្លាតវៃក្នុងទូរស័ព្ទដៃ លោកអ្នកអាចគ្រប់គ្រងពន្លឺអំពូល វាំងននបង្អួច និងម៉ាស៊ីនត្រជាក់ជាដើមបានតាមចិត្ត។ នេះគឺជាចំណុចដ៏ទាក់ទាញបំផុតមួយ។”

Le Condé មិនមែនគ្រាន់តែជាខុនដូប៉ុណ្ណោះទេ ថែមទាំងជាទស្សនៈនៃរបៀបរស់នៅផងដែរ។ ការឆ្លើយតបដ៏ក្បោះក្បាយរបស់លោក Cui Hui ទទួលបានសម្លេងទះដៃយ៉ាងខ្លាំងពីសំណាក់អ្នកស្តាប់ទាំងអស់។

ក្រុមអ្នកសារព័ត៌មានភាគច្រើនបានកត់សម្គាល់យ៉ាងលម្អិតថា បរិក្ខាររបស់ Le Condé មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងទៅនឹងគម្រោងខុនដូដទៃទៀត។ ដូច្នេះ តើមានការពិចារណាយ៉ាងដូចម្តេចដែរនៅពីក្រោយរឿងនេះ? លោក Cui Hui បានឆ្លើយតបថា៖ “វាពិតជាពិបាកណាស់ក្នុងការចាប់យកចិត្តមនុស្សនៅក្នុងយុគសម័យឌីជីថលនេះ ហើយអ្វីដែលយើងខ្ញុំចង់សាងសង់ គឺជាកន្លែងដែលដួងចិត្តរបស់មនុស្សអាចចាក់ឬសគល់បាន។”

បន្ទាប់ពីការសិក្សាស្រាវជ្រាវជាច្រើនក្នុងអំឡុងពេលរៀបចំផែនការ ក្រុមហ៊ុន Wangfu Guo Ji បានរកឃើញថា បរិក្ខារខុនដូរនៅលើទីផ្សារភាគច្រើនមានលក្ខណៈប្រហាក់ប្រហែលគ្នា ហើយអត្រាប្រើប្រាស់ជាក់ស្តែងមានកម្រិតទាបគួរឲ្យកត់សម្គាល់ និងមិនបានពិចារណាដោយយកចិត្តទុកដាក់ពីតម្រូវការរបស់អ្នករស់នៅឡើយ។

បន្ទាប់ពីការស្វែងយល់ស៊ីជម្រៅពីទីផ្សារប្រទេសកម្ពុជា និងតម្រូវការរបស់អ្នករស់នៅ ហើយនិងការស្រាវជ្រាវយ៉ាងល្អិតល្អន់ទៅលើការរស់នៅ ក្រុមហ៊ុន Wangfu Guo Ji បានមានគំនិតច្នៃប្រឌិតបង្កើតជាបរិក្ខារដ៏ទំនើប ចំនួន ៤ នៅក្នុងការរចនាគម្រោង Le Condé ។ “ដោយសារក្នុងរាជធានីភ្នំពេញខ្វះនូវកន្លែងអានសៀវភៅទំនើប ដូច្នេះ ក្រុមហ៊ុនយើងខ្ញុំបានបង្កើតកន្លែងអានសៀវភៅក្នុងអគារដំបូងនៅប្រទេសកម្ពុជា ដែលរួមបញ្ចូលគ្នានូវកន្លែងអានសៀវភៅជាមួយនឹងហាងកាហ្វេ ដើម្បីបំពេញតម្រូវការនៃចំណេះដឹង និងទំនាក់ទំនងសង្គម។ ប្រជាជនកម្ពុជាចូលចិត្តកីឡា ប៉ុន្តែ ទទួលរងផលវិបាកពីអាកាសធាតុក្តៅ និងកង្វះកន្លែងហាត់កីឡាសាធារណៈ ដូច្នេះ ក្រុមហ៊ុនយើងខ្ញុំបានបង្កើតផ្លូវរត់លើអាកាសក្នុងអាគារដំបូងគេនៅសង្កាត់បឹងកេងកង ១ ។ ប្រជាជនកម្ពុជាស្រឡាញ់ធម្មជាតិ ប៉ុន្តែ ក្នុងរាជធានីភ្នំពេញមិនមានឧទ្យានដែលពោរពេញដោយដើមឈើបៃតងទេ ដូច្នេះ ក្រុមហ៊ុនយើងខ្ញុំបង្កើតនូវឧទ្យានលើអាកាសដ៏ធំមួយនៅលើអគារកម្ពស់ ១២០ ម៉ែត្រ ដែលជាទីកន្លែងដែលលោកអ្នកអាចទទួលទានកាហ្វេ ជជែកគ្នាលេង អានសៀវភៅ ស្តាប់តន្ត្រី និងដើរកម្សាន្តបាន។ លើសពីនេះទៅទៀត ដោយយល់ពីតម្រូវការរបស់ឪពុកម្តាយថ្មីថ្មោង ក្រុមហ៊ុនយើងខ្ញុំបានបង្កើតសួនកម្សាន្តសម្រាប់កុមារដំបូងគេនៅរាជធានីភ្នំពេញ ដូច្នេះ ក្មេងៗអាចលេងយ៉ាងសប្បាយរីករាយ និងរីកធំធាត់ដោយមានសុខភាពល្អ នេះនឹងធ្វើឲ្យអ្នកជំនាន់ក្រោយរបស់លោកអ្នកខុសប្លែកពីគេ។

គម្រោង Le Condé ផ្តោតសំខាន់លើការរស់នៅបែបប្រណីត ដែលលុបបំបាត់ភាពស្មុគស្មាញ និងបញ្ហានៃការរស់នៅក្នុងទីក្រុង។ តាមរយៈការប្រើប្រាស់ប្រចាំថ្ងៃ ការស្រឡាញ់ពេញចិត្ត និងការប្រើប្រាស់ជាក់ស្តែងនឹងមានការកើនឡើងជាលំដាប់។

នៅពេលប្រឈមមុខនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានដែលបានលើកឡើងថា “ដោយសារគម្រោងខុនដូរជាច្រើនត្រូវបានសាងសង់ឡើងក្នុងប្រទេសកម្ពុជា តើវានឹងធ្វើឲ្យតម្រូវការនៃខុនដូធ្លាក់ចុះ ឬយ៉ាងណា?” លោក Cui Hui បានបញ្ជាក់ថា៖ “ក្នុងអំឡុងពេលនៃការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សនៃទីក្រុងភាគច្រើននៅលើពិភពលោក តម្រូវការនៃខុនដូនឹងកើនឡើងកាន់តែខ្លាំង គឺមិនមែនកាន់តែធ្លាក់ចុះនោះទេ។”

ការធ្វើនគរូបនីយកម្មរបស់ប្រទេសកម្ពុជា បាននាំឲ្យមានកង្វះខាតធនធានដីធ្លីនៅកណ្តាលរាជធានីភ្នំពេញ ដែលវាស្ទើរតែមិនអាចទៅរួចទៅហើយក្នុងការសាងសង់វីឡាធំៗ ឬគម្រោងផ្ទះល្វែងនៅកណ្តាលទីក្រុងនោះ។ “ដីឡូត៍រាយប៉ាយ និងតម្លៃដីដ៏ខ្ពស់នៅកណ្តាលទីក្រុង បានកំណត់យ៉ាងជាក់លាក់ថា មានតែគម្រោងខុនដូប៉ុណ្ណោះដែលមានតម្លៃអាចអភិវឌ្ឍបាន។”

ម៉្យាងវិញទៀត អត្រាប្រជាជននៅរាជធានីភ្នំពេញនាបច្ចុប្បន្នមានចំនួនលើសពី ២ លាននាក់ ហើយជាមធ្យម មានអាយុត្រឹមតែ ២៨ ឆ្នាំ យុវជនភាគច្រើនចង់មានផ្ទះផ្ទាល់ខ្លួននៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀត ដែលនេះគឺជានិន្នាការដ៏ជាក់ស្តែងមួយ។ តក្កភាពនៅពីក្រោយនិន្នាការនេះ គឺថា ខុនដូដែលមានគុណភាពខ្ពស់នៅកណ្តាលទីក្រុងមានគុណសម្បត្តិជាច្រើន បើធៀបនឹងផ្ទះល្វែងដូចជា មានសុវត្ថិភាពខ្ពស់ និងបរិក្ខារទ្រទ្រង់កាន់តែល្អប្រសើរ មានភាពឯករាជ្យពីឪពុកម្តាយ ដូច្នេះ យុវជននឹងមានសេរីភាព និងភាពឯកជនផ្ទាល់ខ្លួនបន្ថែមទៀត។ បើធៀបនឹងការវិនិយោគលើផ្ទះល្វែង ដើមទុននៃការវិនិយោគលើខុនដូគឺតិចជាង ទីតាំងក៏ល្អប្រសើរជាង ហើយចរាចរណ៍ក៏កាន់តែងាយស្រួលជាង ។ល។ នេះហើយជាហេតុផលដែលធ្វើឲ្យខុនដូកាន់តែទទួលបានការពេញនិយមពីសំណាក់យុវវ័យកម្ពុជា។ “បើប្រៀបធៀបទៅនឹងប្រជាជននៅរាជធានីភ្នំពេញបច្ចុប្បន្ន ដែលមានចំនួនជាង ២ លាននាក់ ខុនដូមានតែប្រមាណជា ២ ម៉ឺនយូនីតប៉ុណ្ណោះ ដែលនេះនៅមិនទាន់អាចបំពេញតម្រូវការក្នុងរយៈពេលវែងបាននៅឡើយទេ។”

“ហេតុផលសំខាន់មួយទៀតនោះគឺ អត្រាប្រាក់ចំណូលពីការជួលនៃខុនដូនៅរាជធានីភ្នំពេញ នឹងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ម្ចាស់ផ្ទះនាពេលអនាគត។” យោងតាមស្ថិតិមិនពេញលេញមួយ រាជធានីភ្នំពេញមានជនបរទេសស្នាក់នៅ ចំនួន ៤០ ម៉ឺននាក់ ហើយសមាមាត្រជនបរទេស គឺខ្ពស់ណាស់។ ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចកម្ពុជា ជនបរទេសកាន់តែច្រើន នឹងហូរចូលមកក្នុងប្រទេសកម្ពុជា។ ជនបរទេសភាគច្រើនដែលមកកាន់រាជធានីភ្នំពេញ ចូលចិត្តរស់នៅក្នុងខុនដូ ជាពិសេសខុនដូដែលផ្ដល់សេវាកម្ម និងបរិក្ខារគ្រប់លក្ខណៈ។ នេះនឹងជម្រុញឲ្យមានការរីកចម្រើននៃទីផ្សារជួលខុនដូ និងធ្វើឲ្យអត្រាប្រាក់ចំណូលពីការជួលនៃខុនដូមានស្ថេរភាព។

សង្កាត់បឹងកេងកង ១ គឺជាទីផ្សារជួលដែលមានអត្រាជួលខ្ពស់ជាងគេ និងមានស្ថេរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ។ លោក Cui Hui បានមានប្រសាសន៍ថា៖ “អតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំភាគច្រើនគឺទិញក្នុងគោលបំណងវិនិយោគ ដូច្នេះ ការទិញខុនដូនៅសង្កាត់បឹងកេងកង ១ ពិតជាជម្រើសវិនិយោគដ៏ល្អបំផុត។” ហើយនេះក៏ជាហេតុផលដ៏សំខាន់ដែលធ្វើឲ្យតម្រូវការនៃខុនដូបន្តកើនឡើង។

នៅក្នុងសង្កាត់បឹងកេងកង ១ ដែលជាតំបន់ជួលដ៏ល្អបំផុត តើ Le Condé ធ្វើដូចម្តេចទើបអាចការពារផលប្រយោជន៍វិនិយោគិនរបស់ខ្លួនឲ្យបានកាន់តែប្រសើរ ដើម្បីឲ្យកាន់តែលេចធ្លោជាងគម្រោងខុនដូរដទៃទៀត?

លោក Cui Hui បានឆ្លើយតបថា៖ “ប្រសិនបើលោកអ្នកដឹងច្បាស់អំពីទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា នោះលោកអ្នកនឹងឃើញថា ស្ថានភាពនៃការជួលពិតជាល្អណាស់ ហើយលំនៅដ្ឋានដែលមានអត្រាប្រាក់ចំណូលពីការជួលខ្ពស់ខ្លាំង សុទ្ធសឹងតែជាប្រភេទខុនដូដែលផ្ដល់សេវាកម្ម និងបរិក្ខារគ្រប់លក្ខណៈ។” តាមទស្សនៈវិនិយោគ អត្រាប្រាក់ចំណូលពីការជួលនៃខុនដូដែលផ្ដល់សេវាកម្ម និងបរិក្ខារគ្រប់លក្ខណៈ គឺ ១.៦ ដង ច្រើនជាងខុនដូធម្មតា។ ដូច្នេះ នៅមុនពេលរៀបចំផែនការ និងការរចនា Le Condé ត្រូវបានកំណត់និយមន័យជាប្រភេទខុនដូដែលផ្ដល់សេវាកម្ម និងបរិក្ខារគ្រប់លក្ខណៈ ហើយវាជាខុនដូដែលផ្ដល់សេវាកម្ម និងបរិក្ខារគ្រប់លក្ខណៈតែមួយគត់ ដែលមានសម្រាប់លក់នៅបឹងកេងកង ១ ។

ជាមួយគ្នានេះផងដែរ Le Condé បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ល្បីមួយរបស់ជប៉ុន ដែលមានឈ្មោះថា ក្រុមហ៊ន “HopeTree” ធ្វើជាប្រតិបត្តិករគ្រប់គ្រងលើប្រតិបត្តិការគម្រោង បន្ទាប់ពីប្រគល់លំនៅដ្ឋានជូនអតិថិជនរួច។ ក្រុមហ៊ុន HopeTree មានបទពិសោធន៍គ្រប់គ្រង និងប្រតិបត្តិការជាច្រើនឆ្នាំនៅប្រទេសជប៉ុន និងបានបម្រើសេវាកម្មជូនគម្រោងអចលនទ្រព្យជាច្រើន។ “ជាមួយនឹងការចូលរួមរបស់ក្រុមហ៊ុន HopeTree ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែអាចផ្តល់សេវាកម្មមូលដ្ឋាន ដូចជាសេវាកម្មគេហកិច្ចប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់នូវសេវាកម្មបន្ថែមផ្ដាច់មុខ ដូចជាសេវាកម្មបោកអ៊ុត ជំនួយផ្នែកការិយាល័យជាដើម។”

លើសពីនេះ អតិថិជនសំខាន់របស់ក្រុមហ៊ុន Hopetree គឺជាអតិថិជនសាជីវកម្ម ដែលនេះគឺជាចំណុចសំខាន់បំផុត។ “ក្រុមហ៊ុនអន្តរជាតិធំៗ ជារឿយៗ ក្នុងពេលតែមួយ អាចជួលរាប់សិប ឬរាប់រយយូនីតសម្រាប់ឲ្យនិយោជិករបស់ខ្លួនស្នាក់នៅ។ នេះគឺជាគុណសម្បត្តិមួយដែលខុនដូធម្មតាមិនអាចប្រៀបធៀបបាន ដោយសារខុនដូធម្មតាពឹងផ្អែកយ៉ាងខ្លាំងទៅលើភ្នាក់ងារជួលក្នុងការស្វែងរកអតិថិជនជួលម្នាក់ៗ។” ដូច្នេះ តាមទស្សនៈវិនិយោគ អត្រាប្រាក់ចំណូលពីការជួលរបស់ Le Condé នឹងមានស្ថេរភាពជាងគម្រោងខុនដូផ្សេងទៀតនៅលើទីផ្សារ និងជាអចលនទ្រព្យ ដែលអាចរក្សាតម្លៃ ឬសឹងតែអាចបង្កើនតម្លៃបានថែមទៀតផង។

ការបើកការិយាល័យលក់ Le Condé មិនត្រឹមតែជាការភ្ញាក់ផ្អើលដ៏រំជើបរំជួលប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីការរស់នៅបែបទំនើបនាពេលអនាគតផងដែរ។ ជាមួយនឹងភាពលេចធ្លោនៃការិយាល័យលក់ Le Condé និងការអនុវត្តន៍តាមប្លង់មេនៃការអភិវឌ្ឍន៍ទីក្រុងសំខាន់ៗរបស់ពិភពលោក យុគសម័យដ៏ស្រស់ស្អាត និងអស្ចារ្យកំពុងរីករាលដាលយឺតៗ នៅទីតាំងដ៏ពេញនិយមនៃទីក្រុងនេះ។

អត្ថបទពាណិជ្ជកម្ម

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង