Yearendyearend1140x150

គម្រោងអគារភ្លោះ១៣៣ជាន់ មិនទាន់ដំណើរការសាងសង់គម្រោងនៅឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

ភ្នំពេញ៖គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក Thai Boon Roong និងក្រុមហ៊ុនអ្នកសាងសង់ដ៏ធំរបស់ចិនឈ្មោះ Kia Nip Group មិនទាន់មានដំណើរការសាងសង់នៅឡើយទេ ហើយមិនទាន់ដំណើរការនេះ គឺដោយលារបញ្ហារបស់អ្នកវិនិយោគ។នេះបើតាមប្រសាសន៍របស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញសន្និសីទសារព័ត៌មានដែលធ្វើឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី ១៦ មិថុនា ឆ្នាំ២០២០។

បើតាមលោក សារិន វណ្ណា បានគូសបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះក្នុងរាជធានីភ្នំពេញត្រូវបានអនុម័តរួចរាល់អស់ហើយពីក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ប៉ុន្តែចំពោះការមិនឃើញសាងសង់ គឺជាបញ្ហារបស់អ្នកវិនិយោគ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះ ថៃ ប៊ុងរ៉ុង ទទួលបានអនុញ្ញាត្តសាងសង់ឡើងលើផ្ទៃដីនៃមណ្ឌលកំសាន្តឌ្រីមលែនដ៍ទល់មុខណាហ្គាវើល ទំហំប្រមាណ ៥ ហិចតា ក្រោមថវិកាវិនិយោគជិត ៣ ពាន់លានដុល្លារដោយកម្រហ៊ុនក្នុងស្រុក Thai Boon Roong និងក្រុមហ៊ុនអ្នកសាងសង់ដ៏ធំរបស់ចិនឈ្មោះ Kia Nip Group។ប្រសិនបើគម្រោងត្រូវបានបញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា និងប្រទេសនៅក្នុងតំបន់អាស៊ាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង