Yearendyearend1140x150

អង្គការទេសចរណ៍ពិភពលោក និងអាមេរិក អរគុណកម្ពុជាដែលជួយនាវា Westerdam

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក និង ប្រធានាធិបតីអាមេរិក បានចេញសារ និងលិខិតថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវាកម្សាន្ត Westerndam ចូលចតនៅកំពង់ផែព្រះសីហនុ បន្ទាប់ពីប្រទេសផ្សេងៗបដិសេធ។

តាមរយៈសារTwitter លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdamចូលចតនៅកំពង់ផែព្រះសីហនុ ខណៈ ប្រទេសចំនួន៤ និងកោះ២ បដិសេធ។

លោក ដូណាល់ ត្រាំ សារយ៉ាងដូច្នេះថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។

ចំណែកប្រធានអង្គការទេសចរណ៍ពិភពលោកវិញ បានអះអាងថា ខ្លួនមានមោទនភាព ចំពោះប្រទេសកម្ពុជាដែលបានបង្ហាញទៅអន្តរជាតិពីភាពសាមគ្គីភាព និងគ្មានការរើអើង ហើយលើកទឹកចិត្តឱ្យប្រជាជាតិដទៃទៀតធ្វើត្រាប់តាមកម្ពុជា។

ឣង្គការសុកភាពពិភពលោក បានកោតសរសើរចំពោះភាពក្លាហាន និងការបញ្ចេញមតិដ៏កក់ក្តៅរបស់ប្រទេសកម្ពុជា និងបញ្ហាញនៃសេចក្តីស្រឡាញ់ជាបងប្អូននឹងការភាន់ច្រលំចំពោះអ្នកដំណើរ ២០០០ នាក់ដែលបានប្រមូលផ្តុំគ្នានៅលើសមុទ្រ

អង្គការទេសចរណ៍ពិភពលោក បានចាត់ទុកទង្វើរបស់កម្ពុជាជាការឆ្លើយតបខាងមនុស្សធម៌គួរឱ្យកត់សំគាល់នៃស្ថានភាពនៃនាវាទេសចរណ៍ MS Westerdam ដែលវាបានស្វាគមន៍ដោយបើកចំហ និងអនុញ្ញាតឱ្យចូលចូលចតនៅក្រុងព្រះសីហនុ។

លោកបន្តថា «ពួកយើងពិតជាមានមោទកភាពណាស់ ដែលកម្ពុជាបានរក្សានៅសាមគ្គីភាពចំពោះអន្តរជាតិ យើងសង្ឃឹមយ៉ាងមុតមាំថា វាជាគំរូសម្រាប់ប្រទេសផ្សេងទៀតត្រូវតែធ្វើត្រាប់តាមកម្ពុជា សូមអគុណយ៉ាងជ្រាលជ្រៅចំពោះភាពក្លាហានរបស់កម្ពុជាដែលបានបង្ហាញពីភាពកក់ក្តៅ ចំពោះមនុស្សទាំង២០០០នាក់ នៅលើសមុទ្ររ»។

សូមបញ្ជាក់ថា នាវាកម្សាន្តWesterndam ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែព្រះសីហនុ បន្ទាប់ពីប្រទេសផ្សេងៗមិនឱ្យចូលចត។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើដំណើរទៅទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរចម្រុះជាតិសាសន៍ពីលើនាវាWesterndam ដើម្បីឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ ជាមួយគ្នានោះ សម្តេចក៏បានជូនផ្កាកុលាបដល់អ្នកទេសចរណ៍ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងមិនរើសអើងជាតិសាសន៍។អ្នកវិភាគសេដ្ឋកិច្ច និងនយោបាយកម្ពុជា មើលឃើញថា ឥរិយាបថរបស់សម្តេចហ៊ុន សែន នេះ គឺទាញបានផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង