Yearendyearend1140x150

រុស្សីចោទអាម៉េរិកថា«កំពុងលេងជាមួយភ្លើង»ជុំវិញកោះតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។

អង្គការសហប្រជាជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា "កំពុងលេងជាមួយភ្លើង" ជុំវិញកោះតៃវ៉ាន់ ដោយប្រមុខការទូតរូបនេះបានអះអាងនៅក្នុងសុន្ទរកថារិះគន់យ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងវ៉ាស៊ីនតោននៅឯការជួបជុំប្រចាំឆ្នាំនៅអង្គការសហប្រជាជាតិ។

លោក Lavrov បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយរិះគន់ការបង្កើតរបស់ទីក្រុងវ៉ាស៊ីនតោនអំពី "បញ្ហាតៃវ៉ាន់" ដោយលោកថាអាម៉េរិកមានចេតនាដុតកំដៅភ្លើងឲ្យឆេះ។ លោក Lavrov បាននិយាយថា៖ «ពួកគេកំពុងលេងជាមួយភ្លើងជុំវិញកោះតៃវ៉ាន់ លើសពីនេះ ពួកគេសន្យាគាំទ្រយោធាដល់តៃវ៉ាន់»ប្រសិនបើតៃវ៉ាន់ស្វែងរកការប្រកាសឯករាជ្យ។

ដោយឡែកលោកពូទីនបាននិយាយកាលពីសប្តាហ៍មុនថា "យើងមានបំណងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ "ចិនតែមួយ" ។ លោកបន្តថាយើងថ្កោលទោសការបង្កហេតុដោយសហរដ្ឋអាម៉េរិក និងផ្កាយរណបរបស់ពួកគេនៅក្នុងច្រកសមុទ្រតៃវ៉ាន់" ។

បន្ថែមពីនេះលោក Lavrov ក៏បានចោទក្រុងវ៉ាស៊ីនតោនពីការព្យាយាម «បង្វែរពិភពលោកទាំងមូលទៅជាទីធ្លាផ្ទះរបស់ខ្លួន» តាមរយៈការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ថាភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងលើកោះតៃវ៉ាន់បានកើនឡើងបន្ទាប់ពីដំណើរទស្សនកិច្ចនៅទីនោះកាលពីខែសីហាដោយប្រធានសភាតំណាងសហរដ្ឋអាម៉េរិកលោកស្រី Nancy Pelosi ដែលត្រូវគំរាមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិន ក៏ដូចជាការសន្យាដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដើម្បីការពារកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង