Yearendyearend1140x150
Img 0571

វៀតណាមគ្រោងកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ខណៈអតិផរណាកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុគ្គលិក​ម្នាក់​ចាក់ប្រេង​ឲ្យ​អតិថិជន​នៅ​ស្ថានីយ​ប្រេង​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៦។

ហាណូយ៖ ក្រសួងហិរញ្ញវត្ថុវៀតណាម កំពុងស្នើទៅសភាកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស និងពន្ធលើតម្លៃបន្ថែមលើឥន្ធនៈ ដើម្បីរក្សាអតិផរណានៅក្រោម ៤ ភាគរយនៅឆ្នាំនេះ ដោយនេះគឺជាការជួយសម្រួលដល់ការឡើងថ្លៃនៃតម្លៃប្រេង នឹងទំនិញផ្សេងៗផងដែរសម្រាប់ពលរដ្ឋវៀតណាមដែលកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតស៊ីអិនអេ។

បើតាមមន្រ្តីវៀតណាមបានអះអាងថាការផ្លាស់ប្តូរនេះនឹងធ្វើតាមការសម្រេចចិត្តនៅសប្តាហ៍នេះដោយធនាគារកណ្តាលក្នុងការបង្កើនអត្រាគោលនយោបាយ និងការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ រួមទាំងពន្ធបរិស្ថាន និងពន្ធមួយចំនួនទៀតដើម្បីសម្រួលដល់ជីវភាពរបស់ពលរដ្ឋវៀតណាម។

បន្ថែមពីនេះ ក្រសួងហិរញ្ញវត្ថុវៀតណាមកំពុងស្នើសុំសេណារីយ៉ូចំនួនពីរសម្រាប់ការកាត់នេះ គឺការកាត់បន្ថយ ៥០ ភាគរយនៅក្នុងពន្ធលើការប្រើប្រាស់ពិសេស និង ២០ ភាគរយនៃពន្ធលើតម្លៃបន្ថែម ឬកាត់បន្ថយ ៥០ភាគរយនៃពន្ធទាំងពីរ។

យោងតាមក្រសួង ការប្រមូលពន្ធនឹងត្រូវកាត់បន្ថយពី ៧.៤ ទៅ ១២.២ ពាន់ពាន់លានដុង ជាមួយនឹងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យម ០.១ ភាគរយ ទៅ ០.១៥ ភាគរយ ប្រសិនបើអត្រាពន្ធថ្មីត្រូវបានដាក់ក្នុងរយៈពេល ៦ ខែពីខែវិច្ឆិកា។

គួរបញ្ជាក់ថាប្រទេសវៀតណាមដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់បានរាយការណ៍ថាមានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧.៧២ ភាគរយនៅក្នុងត្រីមាសទី ២ ឆ្នាំនេះ ប៉ុន្តែដូចជាប្រទេសជិតខាងជាច្រើនកំពុងប្រឈមមុខនឹងសម្ពាធអតិផរណាកើនឡើងនៅពេលដែលតម្លៃអាហារ និងថាមពលកើនឡើងនៅទូទាំងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង