Yearendyearend1140x150

រដ្ឋាភិបាលកម្ពុជាប្រកាសដំណើរការជាផ្លូវការ«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការ«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន» ដោយមានការចូលរួមពីសំណាក់ក្រសួ-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ សមាគមតំណាងវិស័យឯកជន និងក្រុមអ្នកសារព័ត៌មាន។ ការចុះបញ្ជីនេះគឺដើម្បីលើកម្ពស់ភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន» ជាបង្គោលចរាចរថ្មីមួយនៃការកែទម្រង់មុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងលើកម្ពស់ភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

មួយវិញទៀត ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងយន្តការថ្មីនេះ គឺជាប្រព័ន្ធទីមួយរបស់រាជរដ្ឋាភិបាល ដែលមានការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យ ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌ ជាប្រព័ន្ធអេកូឡូហ្ស៊ី ហើយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាលក្ខណៈអន្តរក្រសួង ដោយទិន្នន័យទាំងអស់នឹងត្រូវបានបញ្ជូនចែករំលែកដោយស្វ័យប្រវត្តិ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការត្រួតពិនិត្យ និងផ្តល់ការអនុម័ត។

ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវ«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន» នាពេលនេះគ្រាន់តែជាដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការចុះបញ្ជីអាជីវកម្មថ្មីតែប៉ុណ្ណោះ។ វីឯលទ្ធផលនៃការកសាងប្រព័ន្ធនេះ បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពីភពលោកទាងមូល កំពុងតែបន្តទទួលរងផលប៉ះពាល់ពីជំជឺកូវីដ១៩ រាជរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន មិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួនទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង