Yearendyearend1140x150

សហជីពគ្រោងជួបពិភាក្សាគ្នាដើម្បីចរចាស្នើដំឡើងប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជា។

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជា គ្រោងនឹងប្រជុំពិភាក្សាជាមួយសមាជិកតំណាងកម្មករក្នុងអំឡុងខែកក្កដា ដើម្បីចរចាដំឡើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២១។ នេះបើតាមប្រសាសន៍ លោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក អាត់ ធន់ បានថ្លែងថា ប្រធានសហជីពកម្មករកាត់ដេរនៅកម្ពុជា នឹងប្រជុំពិភាក្សាជាមួយសមាជិកតំណាងកម្មករ និង ដើម្បីត្រៀមធ្វើការស្រាវជ្រាវអំពីតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃ ផលលំបាកដែលកម្មករតែងតែជួបប្រទះ និង ហេតុផលផ្សេងទៀតដែលអាចឈានទៅរកការចរចាដំឡើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២១។

បើតាមលោក អាត់ ធន់ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលគោលរបស់កម្មករសម្រាប់ឆ្នាំ២០២០គឺទទួលបាន១៩០ដុល្លារក្នុងមួយខែ សម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ស្បែកជើង និងកាបូបយួរដៃ។ បន្ថែមពីនេះកម្មករទទួលបានប្រាក់ឧបត្ថម្ភបលើ សោហ៊ុយធ្វើដំណើរចំនួន៧.៥ដុល្លារ និងប្រាក់រង្វាន់ទៀងទាត់ចំនួន១០ដុល្លារក្នុងមួយខែ។

គួរបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណត់យកខែកក្កដា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាកម្មករ ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបែងចែកការពិភាក្សាជា៤ តំណាក់កាល ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖ កំណត់យកខែកក្កដា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។កំណត់យកខែសីហា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី និងត្រីភាគី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង