Yearendyearend1140x150

ប៉េកាំងផ្ទុះកូវីដឡើងវិញ ​ម្សិលមិញរកឃើញអ្នកឆ្លង១៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នៅទីក្រុងប៉េកាំងប្រទេសចិនចាប់ផ្តើមមានការ​ផ្ទុះជំងឺ​កូវីដ១៩សារឡើងវិញ ​នៅថ្ងៃទី១៣ម្សិលមិញនេះ រកឃើញករណីថ្មីនៃជំងឺរលាកសួតកូវីដ១៩ចំនួន៣៧ករណីទៀត ក្នុងនោះមានមួយករណីជាករណីឆ្លងមិនមានរោគសញ្ញា។

យោងតាមរបាយការណ៏របស់គណៈកម្មាធិការសុខាភិបាលរដ្ឋធានីប៉េកាំងដែលចេញនៅនេះបានអោយដឹងថា គិតត្រឹមថ្ងៃទី១៣មិថុនា​ នៅទីក្រុងប៉េកាំងរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន៤៦៣នាក់ ហើយចំនួនអ្នកជាសះស្បើយមាន៤១១នាក់ កំពុងទទួលការព្យាបាលមានចំនួន៤៣នាក់ និងស្លាប់៩នាក់។

សូមបញ្ចាក់ថា នៅថ្ងៃទី ១១និងទី១២ ខែមិថុនា នៅខណ្ឌXicheng​ និង ខណ្ឌFengtai​ ទីក្រុងប៉េកាំងប្រទេសចិន ​បានរកឃើញករណីថ្មីនៃជំងឺរលាកសួតកូវីដ១៩​ ចំនួន៧ករណី។ បច្ចុបន្ប តំបន់ខ្លះនៃទីក្រុងប៉េកាំងបានអាជ្ញាធរដាក់ជា​តំបន់​គ្រោះថ្នាក់កំរិតមធ្យម ដែលមានការរិតបន្ទឹងខ្លាំងជាងតំបន់ផ្សែងទៀត។ហើយផ្សារបោះដុំ​ និងសាលារៀនមួយចំនួននៅទីក្រុងប៉េកាំង​ ត្រូវបានបិទជាបណ្តោះអាសន្ន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង