Yearendyearend1140x150

ជនជាតិចិនជាច្រើនសរសេរសារ សរសើរពីឥរិយាបថមនុស្សធម៌របស់សម្តេច ហ៊ុន សែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 អ្នកលេងអ៊ីនធឺណេតជនជាតិចិនជាច្រើនបានសរសេរសារ កោតសរសើរសម្តេច ហ៊ុន សែន។

ភ្នំពេញ៖ នាវាទេសចរណ៍Westerdamដែលមិនត្រូវបានស្វាគន៍អោយចុះចតនៅតាមប្រទេស និងតំបន់ចំនួន៥ និង“រសាត់”នៅលើសមុទ្ររយៈពេល២សប្តាហ៍ និងក្រោយពីការ“បដិសេធ”ពីប្រទេសជាច្រើនរួចមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានក្លាយជាវីរៈបុរសត្រួសត្រាយផ្លូវ និងបានយល់ព្រមឲ្យនាវាចូលចត។ ទង្វើដល់ល្អប្រពៃនេះ ទទួលបានការកោតសរសើរពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតជនជាតិចិន។

គណនីសាធារណៈWeChatរបស់“The Commercial News” និងគេហទំព័រសារព័ត៍មានភាសាចិន “The Cambodia China Times” នៅថ្ងៃនេះបានចុះផ្សាយព័ត៌មានដែលមានចំណងថា “សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ និងសួរសុខទុក្ខអ្នកដំណើរនៅលើនាវាទេសចរណ៍៖ កម្ពុជាសូមស្វាគមន៍ការអញ្ជើញមកដល់របស់អ្នកទាំងអស់គ្នា”រួចមក អ្នកលេងអ៊ីនធឺណេតជនជាតិចិនជាច្រើនបានសរសេរសារ កោតសរសើរសម្តេច ហ៊ុន សែន។

អ្នកនិយមលេងអ៊ីនធឺណេតជនជាតិចិនម្នាក់បាននិយាយថា៖ “ប្រទេសកម្ពុជាទទួលយកនាវាទេសចរណ៍ Westerdamដែលត្រូវបានបដិសេធមិនឲ្យចុះចតដោយប្រទេស និងតំបន់ចំនួន៥រួចមក ធ្វើឱ្យភ្ញៀវទេសចររាប់ពាន់នាក់បានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញតាមរយៈប្រទេសកម្ពុជា”។

“នៅក្នុងស្ថានភាពនៃការប្រឆាំងនឹងការរីករាលដាលជំងឺ លោកពូ ហ៊ុន សែន ជាអ្នកត្រួសត្រាយដ៏ក្លានហ៊ានជានិច្ច ដោយគ្មានការភ័យខ្លាច។”

ចំណែកអ្នកលេងអ៊ីនធឺណេតឈ្មោះAlen បាននិយាយថា “គ្មានសិទ្ធិរស់រានផង តើមានអ្វីត្រូវនិយាយពីសិទ្ធិមនុស្ស” សម្តេចតេជោ ហ៊ុន សែនពិតជាគួរឱ្យស្ញប់ស្ញែងខ្លាំងណាស់!!!”។

គណនីឈ្មោះLam Himបាននិយាយថា “ជនជាតិអឺរ៉ុប និងអាមេរិកជាច្រើនបាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលគ្មានសិទ្ធិមនុស្សទេ ឥឡូវនេះសូមក្រឡេកមើលមនុស្សដែលមានចិត្តមនុស្សធម៌ និង សិទ្ធិមនុស្សជាងគេ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា”។

រីឯអ៊ីនធឺណេតឈ្មោះDong Di បានមានប្រសាសន៍ថា៖ ពិតជាក្លាហានលើសគេមែន ជានិមិត្តរូបល្អរបស់កម្ពុជា និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា។គណនីឈ្មោះYLPនិយាយថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលដ៏សំខាន់នៃការរាលដាលមេរោគ”កូរ៉ូណា” បានបង្ហាញនូវក្តីស្រលាញ់ឥតព្រំដែន និងក្រសោបយកមិត្តភក្តិអន្តរជាតិ នេះបង្ហាញឲ្យឃើញពីគំរូអ្នកដឹកនាំអន្តរជាតិ។

នៅមានសារជាច្រើនទៀតបានសរសេរសាទរចំពោះឥរិយាបថរបស់សម្តេច ហ៊ុន សែន មានមិត្តអ៊ីនធឺណេតមួយចំនួនក៏បាននិយាយថា៖ “សូមគោរពប្រទេសកម្ពុជា! កាយវិការនេះបានឈ្នះពិភពលោក! ឈ្នះមនុស្សជាតិ! ទោះបីប្រទេសនេះតូចក៏ដោយ តែមានក្តីអាណិតស្រលាញ់ធំធេង នាំមុខគេក្នុងពិភពលោក និងជាគំរូអ្នកដឹកនាំល្អ!។”

អ្នកនិយមលេងអ៊ីនធឺណេតបានសរសើរសម្តេចតេជោហ៊ុន សែន ថា ជាមេដឹកនាំឆ្នើមរបស់ប្រទេស ខ្លាំង អស្ចារ្យ និងជាគំរូល្អ។

សម្តេចតេជោហ៊ុន សែន កំពុងយកជីវិតដើម្បីនាំមកអត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ សម្តេចតេជោហ៊ុន សែន មានប្រាជ្ញាឈ្លាសវៃ អស្ចារ្យ និងមានក្តីអាណិតស្រឡាញ់!។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង