Yearendyearend1140x150
Img 0571

សមាគមអ្នកចិញ្ជឹមសត្វសន្យាដោះស្រាយឱ្យ«តម្លៃជ្រូករស់»​នៅតែ​១២,០០០រៀលក្នុងមួយគីឡូនៅសប្តាហ៍ក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមអ្នកចិញ្ជឹមសត្វកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានសន្យាថានឹងខិតខំរិះរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់មកនៅត្រឹម១២,០០០រៀល ក្នុងមួយគីឡូក្រាមនៅសប្តាហ៍ក្រោយ។ការសន្យានេះធ្វើឡើងបន្ទាប់ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើកុំឱ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើឱ្យផលប៉ះពាល់ដល់អ្នកបរិភោគ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ សមាគមអ្នកចិញ្ជឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងសកលលោក និងតំបន់ ក៏ដូចជានៅកម្ពុជាផងដែរ ដែលអាចបង្កជាផលប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាព ស្បៀងអាហាររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្តល់អនុសាសន៍ណែនាំ ដោយបានស្នើឱ្យមានការកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្ថែម ចិញ្ចឹមត្រី និងចិញ្ចឹមសត្វជាដើម។

តាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យកាត់បន្ថយចំនួនជ្រូកនាំចូលពីបរទេស ធ្វើឱ្យកសិករ និងក្រុមហ៊ុនចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមជ្រូកមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ធ្វើឱ្យអ្នកចិញ្ចឹមសត្វមានទឹកចិត្តចិញ្ចឹមសត្វឡើងវិញ ដោយសារតម្លៃជ្រូករស់កើនខ្ពស់ឡើងវិញ ធ្វើឱ្យផលិតផលដែលកសិករចិញ្ចឹមសត្វ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចប្រកួតប្រជែងទីផ្សារបាន បង្កើតការងារជូនប្រជាជន និងកាត់បន្ថយចំណាកស្រុកជាដើម។

បើតាមសមាគមអ្នកចិញ្ចឹមសត្វ បានបញ្ជាក់ថា បច្ចុប្បន្នេះតម្លៃជ្រូករស់មានតម្លៃចាប់ពី១៣,២០០រៀល ទៅ១៤,២០០រៀល ក្នុងមួយគីឡូក្រាម ដោយមើលឃើញនូវបញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើកុំឱ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើឱ្យផលប៉ះពាល់ដល់អ្នកបរិភោគ។តបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំរិះរកមធ្យោបាយ ធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់មកនៅត្រឹម១២,០០០រៀល ក្នុងមួយគីឡូក្រាមនៅសប្តាហ៍ក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជ្រូក
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង