ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាពីគម្រោងបង្កើតតំបន់ល្វាឯម ទៅជាទីក្រុងថ្មីមួយដែលហៅថា «ក្រុងល្វាឯម»។ ការសិក្សាគម្រោងបង្កើតក្រុងល្វាឯមនេះ នឹងត្រូវជាក្រុងចំណុះឱ្យខេត្តកណ្ដាល។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកកាដ្ឋានសាងសង់ស្ពានអាកាសនៅតំបន់ក្បាលថ្នល់ នាព្រឹកថ្ងៃទី៣១សីហានេះ។
ថ្លែងក្នុងពិធីនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីគម្រោងបង្កើតក្រុងល្វាឯម ដោយប្រែក្លាយតំបន់ល្វាឯមទៅជាក្រុងថ្មីមួយចំណុះឱ្យខេត្តកណ្ដាល ដោយមិនភ្ជាប់មកដែនដីរាជធានីភ្នំពេញនោះឡើយ។ សម្តេចបានមានប្រសាសន៍ថា កន្លងទៅសម្តេចបានឱ្យសិក្សាបង្កើតតំបន់ល្វាឯមឱ្យទៅជាក្រុងល្វាឯម កំពុងតែសិក្សា ប៉ុន្តែការសិក្សាលើកនេះមិនសិក្សាហើយភ្ជាប់ឱ្យទីក្រុងភ្នំពេញនោះទេ។ សម្តេច បន្តថា
ជាមួយគ្នានេះ សម្ដេចក៏បានរម្លឹក ពីការសិក្សាអំពីខេត្តកណ្ដាល ថាគួរត្រូវបានបែងចែកជាពីរទេ? សម្តេចថាបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងសិក្សាពីគម្រោងបង្កើតតំបន់ល្វាឯម ទៅជាទីក្រុងថ្មីមួយ ហើយមិនទាន់មានការសម្រេចបែងចែកពីតំណែងអភិបាលក្រុងនោះទេ។ ប៉ុន្តែសម្តេច បញ្ជាក់ថា ចៅហ្វាយស្រុកល្វាឯមសព្វថ្ងៃ អាចនឹងក្លាយទៅជាចៅហ្វាយក្រុងតែម្ដង៕