Yearendyearend1140x150

ក្រសួងដែនដីចុះវាស់វែងក្បាលដីបាន៤៦ ០៣៣ ក្បាលដីក្នុងភូមិ៧៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

សៀមរាប៖ គិតត្រឹមថ្ងៃទី២៩ សីហា ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រុមការងារបច្ចេកទេសបានធ្វើការវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤ ភូមិ ដោយវាស់វែងក្បាលដីបាន ៤៦ ០៣៣ ក្បាលដី មានទំហំ ៧ ១៦៣,៥០ហិកតា។

ក្រុមការងារបច្ចេកទេសបាននិងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤ ភូមិ ក្នុងនោះ ២៦ភូមិ សម្រេចលទ្ធផលបាន ១០០% ២៨ ភូមិ សម្រេចលទ្ធផលបាន ៧០% និង ២៥ ភូមិ សម្រេចលទ្ធផលបាន ៥% ដោយវាស់វែងក្បាលដីបាន ៤៦ ០៣៣ ក្បាលដី ទំហំ ៧ ១៦៣,៥០ហិកតា។ ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ២៣ ៩១៩ ក្បាលដី ក្បាលដីគ្មានសំណង់ ចំនួន ១៩ ៤៣៩ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន ២ ៦៧៥ ក្បាលដី។

ជាមួយគ្នានោះ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ១១១,១០ ហិកតា។

ទន្ទឹមនឹងនោះដែរ ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប ដោយមានការចូលរួមពី សសយក ខេត្តសៀមរាប បានចុះធ្វើការបោះបង្គោល ព្រំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯកបាន ចំនួន ៨១៩ ឡូតិ៏ ផងដែរ។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ បានចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចាប់តាំងពីថ្ងៃទី១៨ សីហា មកម្លេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង