Yearendyearend1140x150

ធនាគារ អេស៊ីលីដា សម្ពោធជាផ្លូវការនូវសៀវភៅនីយាយពីការរីកចម្រើន នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា នៅថ្ងៃទី ១៦ ខែសីហា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ ជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២ របស់ខ្លួនដែលមានឈ្មោះថា Beyon Border,Beyon Banking។ជាសៀវភៅនិពន្ធដោយលោក ស្រី Heather A. ClarK និង ចំណាយពេលក្នុងការសរសេររយៈពេល ២ ឆ្នាំកន្លះ ផ្តោតទៅលើវិស័យធនាគារ និង ពាក់ព័ន្ធនឹងវិស័យច្បាប់ ធនាគារនិងហិរញ្ញវត្ថុជាច្រើន។

ធនាគារ អេស៊ីលីដា ក៏ធ្លាប់បានបោះពុម្ពសៀវភៅលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ២០០៦ មានចំណងជើងថា «When There Was No Money» ដែលនិយាយអំពីដំណើរការកសាងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដោយពេលនោះមិនមានប្រើប្រាស់ឥណទានច្រើនទេពីទសវត្សឆ្នាំ ៩០ មកដល់ឆ្នាំ ២០០៣។នេះបើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា។

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ចាប់តាំងពីពេលនោះមកវិស័យហិរញ្ញវត្ថុបានរីកចម្រើន និង អភិវឌ្ឍន៍ជាបន្តបន្ទាប់ទើបធនាគាររៀបចំឱ្យមានការរៀបចំបោះពុម្ពសៀវភៅភាគទី ២ ដែលមានឈ្មោះថា Beyond Border,Beyon Banking ឬហួសពីព្រំដែនកម្ពុជាហួសពីវិស័យហិរញ្ញវត្ថុទៅទៀត។សៀវភៅ «Beyond Borders; Beyond Banking»នេះ ផ្ដោតសំខាន់លើ វិទ្យាសាស្រ្ដហិរញ្ញវត្ថុ និង ដំណើរការនៃប្រព័ន្ធទីផ្សារហិរញ្ញវត្ថុ។

សៀវភៅឈ្មោះ BeyondBorder,Beyon Banking ឬហួសពីព្រំដែនកម្ពុជាហួសពីវិស័យហិរញ្ញវត្ថុទៅទៀត គឺធនាគារ អេស៊ីលីដា ចង់បញ្ជាក់ពីការរីកចម្រើនជាខ្លាំង ក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពង្រីកខ្លួនទៅក្រៅប្រទេសមានដូចនៅបណ្តាប្រទេសនៅតំបន់អាស៊ានមានជាអាទិ៍ នៅឡាវ ឆ្នាំ២០០៨ និង នោង ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ និង បច្ចុប្បន្នធនាគារបានចាប់ផ្តើមលើវិស័យទីផ្សារមូលបត្រ ឬជួញដូរភាគហ៊ុនជាដើម។

គួរបញ្ជាក់ថា សៀវភៅឈ្មោះ BeyondBorder,Beyon Banking ត្រូវបានបោះពុម្ពផ្សាយចំនួន៣០០០០ក្បាល ដោយរោងពុម្ពឈ្មោះ Springer របស់ប្រទេស អាល្លឺម៉ង់។ធនាគារមានគោលដៅចូលរួមចែករំលែកដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត កំពុងសិក្សា និង អតិថិជនដែលចង់សិក្សាស្វែងយល់ពីវិស័យច្បាប់ ធនាគារនិងហិរញ្ញវត្ថុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង