Yearendyearend1140x150

សម្តេច ហ៊ុន សែន៖«ព្រៃនៅតំបន់ភ្នំតាម៉ៅ»នឹងក្លាយទៅជាព្រៃអភិរក្សជារៀងរហូត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៧ សីហានេះ បានប្រកាសជាថ្មីពីគម្រោងការពារ និង អភិរក្ស «ព្រៃនៅតំបន់ភ្នំតាម៉ៅ»។សម្រាប់សម្តេច ហ៊ុន សែន «ព្រៃនៅតំបន់ភ្នំតាម៉ៅ»នឹងក្លាយទៅជាព្រៃអភិរក្ស និងការពារជារៀងរហូត។ការប្រកាសនេះ ដើម្បីឆ្លើយតបនឹងការសង្ស័យពីមជ្ឈដ្ឋានអ្នកវិភាគ និងសកម្មជនបរិស្ថាន ដែលធ្វើបុរេវិនិច្ឆ័យថា ដីព្រៃភ្នំតាម៉ៅ​នឹងក្លាយជាដីឯកជន ដោយសារមានវត្តមានកម្លាំងកងអង្គរក្សរាប់រយយាមការពារ។

បើតាមសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបាន​ចេញបទបញ្ជាឱ្យកម្លាំងអង្គរក្សជាង ១០០០នាក់ និង គ្រឿងចក្រ ១១៣គ្រឿង ទៅដើម្បីជួយដាំកូនឈើឱ្យបានឆាប់ប៉ុណ្ណោះ។សម្តេច បានថ្លែងថា បញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មី ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ត្រៀមព្រះរាជក្រឹត្យ កំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅ ដែលត្រូវតំបន់ការពារនេះ ចេញជា ព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។ [...] ព្រៃនៅតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាព្រៃអភិរក្ស ដែលជាព្រៃការពារជារៀងរហូតតទៅ ដោយគ្មាននរណាបំផ្លាញបាន»។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ បានសម្រេចលុបចោល លិខិតអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន អភិវឌ្ឍសួនសត្វភ្នំតាម៉ៅ។ការសម្រេចនេះធ្វើឡើងក្រោយបានមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង