Yearendyearend1140x150

រុស្ស៊ីអះអាងថាបានសម្លាប់ទាហានស៊ីឈ្នួលជាង១០០នាក់មកពីប្រទេសប៉ូឡូញ និងអាល្លឺម៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីលោក Igor Konashenkov

មូស្គូ៖ រុស្ស៊ីបានអះអាងថា ខ្លួនបានសម្លាប់ទាហានស៊ីឈ្នួលបរទេសឲ្យអ៊ុយក្រែនជាង ១០០ នាក់នៅជិតទីក្រុង ខាគៀវ ខណៈដែលអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយបកទៅកាន់ទាហានរុស្ស៊ីនៅក្នុងតំបន់ ខាគៀវ និងតំបន់ Donetsk ។

ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា រុស្សីបានប្រើអាវុធដែលមានសមត្ថភាពខ្ពស់ នឹងកងទ័ពអាកាសរបស់ខ្លួនបានសម្លាប់ទាហានស៊ីឈ្នួលជាង ១០០ នាក់ និងរបួសជាង ៥០ នាក់មកពីប្រទេសប៉ូឡូញ និងអាល្លឺម៉ង់នៅជិតទីក្រុងខាគៀវ។ ក្រសួងក៏បាននិយាយថា កម្លាំងរបស់ខ្លួនបានវាយប្រហារគ្រាប់បែក និងឃ្លាំងឥន្ធនៈរបស់អ៊ុយក្រែនជាច្រើនកន្លែងនៅក្នុងតំបន់ខាគៀវ។

នៅថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថា កងទ័ពរុស្ស៊ីបានព្យាយាមទម្លុះតំបន់ការពាររបស់អ៊ុយក្រែននៅក្នុងតំបន់ ខាគៀវ ប៉ុន្តែត្រូវបានវាយបកវិញ ហើយកងកម្លាំងរុស្សីកំពុងដុតដៃដុតជើងដើម្បីបញ្ចប់ប្រតិបត្តិការពិសេសរបស់ខ្លួនឆាប់ៗនេះ។

គួរបញ្ជាក់ថារុស្សីបានចាប់ផ្តើមប្រតិបត្តិការពិសេសរបស់ខ្លួនលើកអ៊ុយតាំងពីចុងខែកុម្ភះ មកដល់ពេលជិតកន្លះឆ្នាំហើយប្រតិបត្តិាការពិសេសរបស់រុស្សីក៏នៅតែមិនទាន់ចប់ បើទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចក្តី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង