Yearendyearend1140x150

សត្វព្រៃនៅតែបន្តរងការគំរាមកំហែងដោយសារជំនឿតៗគ្នាថា សាច់សត្វព្រៃប៉ូវកម្លាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ មានយុទ្ធនាការជាច្រើន បានធ្វើទាក់ទងនឹងការការពារសត្វព្រៃ ទោះជាយ៉ាងណាក្ដីជីវិតសត្វព្រៃនៅតែបន្ដការគំរាមគំហែង។ សត្វព្រៃនៅតែបន្តរងការគំរាមកំហែងដោយសារមានតម្រូវការហូប និងទិញសាច់របស់ពួកគេ។ ទង្វើទាំងនេះ ចេញមកពីជំនឿតៗគ្នាថា សាច់សត្វព្រៃប៉ូវកម្លាំង និងធ្វើឱ្យមានសុខភាពល្អ។

ក្រៅពីជំនឿតៗគ្នាថា សាច់សត្វព្រៃប៉ូវកម្លាំង និងធ្វើឱ្យមានសុខភាពល្អ។ អ្នកបរិភោគសាច់សត្វព្រៃ ថែមទាំងយល់ឃើញថាសាច់សត្វព្រៃឆ្ងាញ់ជាងសាច់សត្វស្រុក និងសម្រាប់តែអ្នកមានមុខមាត់ កិត្តិយស និងអំណាច ដែលអាចទិញបានសាច់សត្វព្រៃកម្រនេះ។ សកម្មភាពទាំងនេះ អាចធ្វើឱ្យសត្វព្រៃបាត់បង់រហូតដល់ផុតពូជបាន។

គួបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន បាននឹងកំពុងតែធ្វើយុទ្ធនាការ អន្ទាក់-សូន្យ និង ក្រុមការងារគម្រោងអនាគតបៃតងកម្ពុជាបានផ្តល់ វគ្គបណ្តុះបណ្តាល «ស្តីពីការប្រើប្រាស់សម្ភារទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម» ក្នុងយុទ្ធនាការ «ការពារសត្វព្រៃយើង៖កាត់បន្ថយការហូបនិងទិញសាច់សត្វព្រៃ» ដើម្បីចូលរួមសកម្មភាពបញ្ឈប់ការបរិភោគសាច់សត្វព្រៃផងដែរ៕

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង