Yearendyearend1140x150

ក្រុមហ៊ុន៣វិនិយោគនៅកម្ពុជាក្នុងទុនវិនិយោគសរុបជាង១៥លានដុល្លារ បង្កេីតការងារជាង២ពាន់កន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន៣ដូចជា JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED, HONG YU FANG GARMENT CO., LTD និង SHUN WEI FANG ZHI KE JI CO., LTD។ ក្រុមហ៊ុនទាំងនេះបានវិនិយោគលេីគម្រោងបង្កេីតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតអំបោះគ្រប់ប្រភេទនៅប្រទេសកម្ពុជា។

ក្រុមហ៊ុនទី១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៤កន្លែង។

ក្រុមហ៊ុនទី២. HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៩កន្លែង។

ក្រុមហ៊ុនទី៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង