Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

កូរ៉េខាងជើង«ប្រកាសដកវិធានការពាក់ម៉ាស់»បន្ទាប់ពីខ្លួនយកឈ្នះកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានដកវិធានការពាក់ម៉ាស់និងបន្ធូរបន្ថយការរឹតបន្តឹងមេរោគផ្សេងទៀត ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានប្រកាសថា "ជ័យជំនះ" លើ កូវីដ១៩។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ បានស្តីបន្ទោសទីក្រុងសេអ៊ូលថាបានបង្កឱ្យមានការផ្ទុះឡើងនៃ កូវីដ១៩នៅកូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា ការរឹតបន្តឹងមេរោគកូវីដ១៩ត្រូវបានបន្ធូរបន្ថយ ខណៈដែលវិបត្តិសុខភាពសាធារណៈដែលបានបង្កើតនៅក្នុងប្រទេសត្រូវបានលុបចោលទាំងស្រុងបន្ទាប់ពីករណីឆ្លងថ្មីពុំមាន ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ អះអាងថា"ជំហានសម្រាប់ការពាក់ម៉ាស់ជាកាតព្វកិច្ចត្រូវបានលើកដកចេញនៅគ្រប់តំបន់ទាំងអស់ លើកលែងតែតំបន់ពិសេសមួយចំនួនតែប៉ុណ្ណោះ ដោយសារប្រទេសទាំងមូលត្រូវបានប្រែក្លាយទៅជាតំបន់គ្មានការរីករាលដាល"។

ប្រទេសកូរ៉េខាងជើងបានប្រកាស "ជ័យជំនះ " លើកូវីដ១៩នៅដើមសប្តាហ៍នេះ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីការប្រកាសករណីកូវីដ១៩ដំបូងរបស់ខ្លួននៅក្នុងខែឧសភា។ ប៉ុន្តែអ្នកដែលមានរោគសញ្ញានៃជំងឺផ្លូវដង្ហើមត្រូវបានគេណែនាំឱ្យពាក់ម៉ាស់ ហើយប្រជាជនកូរ៉េខាងជើងត្រូវបានជំរុញឱ្យ "រក្សាការប្រុងប្រយ័ត្ន" ប្រឆាំងនឹង "រឿងមិនប្រក្រតី" ដែលជាក់ស្តែងសំដៅទៅការប្រកាសព័ត៌មានក្លែងក្លាយណាមួយពីកូរ៉េខាងត្បូង។

ដោយឡែក លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក Kim Jong Un កាលពីថ្ងៃពុធបានស្តីបន្ទោសសកម្មភាពទាំងនេះសម្រាប់ការផ្ទុះឡើងនៃ កូវីដ១៩ របស់កូរ៉េខាងជើងកើតឡើងដោយសារការចម្លងចេញពីកូរ៉េខាងត្បូង ដោយបានប្តេជ្ញាថានឹងសងសឹកទីក្រុងសេអ៊ូល “យ៉ាងធ្ងន់ធ្ងរ” ។

យោងតាម KCNA បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានកត់ត្រាករណី "គ្រុនក្តៅ" ជិត ៤.៨ លានករណី ខណៈដែលគ្រាន់តែកំណត់អត្តសញ្ញាណមួយចំណែកនៃអ្នកទាំងនោះថាជា កូវីដ១៩ ចាប់តាំងពីចុងខែមេសាមក ជាមួយនឹងអ្នកស្លាប់ត្រឹមតែ ៧៤ នាក់ប៉ុណ្ណោះ នេះបើយោងតាម KCNA ៕

Khcct banner

អត្ថបទទាក់ទង