Yearendyearend1140x150

កងកម្លាំងរុស្ស៊ីបន្តវាយប្រហារ«លើគោលដៅយោធាអ៊ុយក្រែន»ជាច្រើនកន្លែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov

ម៉ូស្គូ៖ កងកម្លាំងយោធារុស្ស៊ីបានធ្វើការវាយប្រហារលើគោលដៅយោធាអ៊ុយក្រែនជាច្រើនកន្លែង ដោយការវាយប្រហារនេះរុស្សីគ្រោងបន្តកាន់កាប់តំបន់ជាច្រើនរបស់អ៊ុយក្រែន។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារលើគ្រាប់រ៉ុក្កែត និងមីស៊ីលជាច្រើនប្រភេទរបស់អ៊ុយក្រែន ហើយបានវាយប្រហារកងពលតូចទី ១៤ និងទី ៦៦ នៃកងកម្លាំងយោធាអ៊ុយក្រែននៅទីក្រុងធំៗជាច្រើនផងដែរ។

លើសពីនេះ យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសរុស្ស៊ីបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Mi-24 មួយគ្រឿងនៅជិត Nikopol' ក្នុងតំបន់មួយក្នុងប្រទេសអ៊ុយក្រែន ដោយបានបន្តវាយប្រហារនិងយន្តហោះដ្រូនមួយចំនួននៅក្នុងតំបន់ ខាគៀវ ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍អះអាងថា កងកម្លាំងយោធារុស្ស៊ីកំពុងផ្តោតលើការបង្កើតការគ្រប់គ្រងពេញលេញលើតំបន់ Donetsk និង Luhansk និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីបន្តការវាយប្រហារនៅក្នុងតំបន់ទាំង

យ៉ាងណាមិញភាគីអ៊ុយក្រែនក៏បានបញ្ជាក់ផងដែរថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមទម្លុះខ្សែការពារ និងចាប់យកទីតាំងដ៏ល្អនៅក្នុងតំបន់ Donetsk ដូច្នេះហើយរុស្សីអាចដ៏បន្តបើប្រតិបត្តិការដ៏ធំមួយនាពេលឆាប់ៗខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង