Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

យុវជនមកពីវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគងឈ្នះពានលេខ១ លើការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី១២ សីហានេះ បានរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គផ្តាច់ព្រ័ត្រ នៅអគារ Kampus ក្រោមប្រធានបទ«យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ» ដែលក្រុមស្របមកពីសាលា ប៊ែលធី អន្តរជាតិ (រាជធានីភ្នំពេញ) និង ក្រុមបដិសេធមកពី វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង (ខេត្តសៀមរាប)។

នៅក្នុងការជជែកដេញដោល ប្រមាណជាបីម៉ោង របស់ក្រុមយុវជនឆ្នើមតំណាងវិទ្យាល័យទាំងពីរ ជាលទ្ធផលក្រុម ដែលមកពី វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ទទួលបានជ័យលាភីលេខ១ និងជ័យលាភីលេខ២ បានទៅលើពីសាលា ប៊ែលធី អន្តរជាតិ។ចំណែកឯចំណាត់ថ្នាក់លេខបី បានទៅលើ វិទ្យាល័យសម្ដេចម៉ែ សម្ដេចឪ ខេត្តរតនគិរី និងសាលាសុវណ្ណភូមិ ខេត្តតាកែវ។

គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ចាប់ផ្ដើមធ្វើការប្រកួតប្រជែង ក៏ដូចជាការជម្រុះជុំទី០១ តាំងពីខែកុម្ភៈ មកម្លេះ។ ក្នុងនោះមានសិស្សានុសិស្សចូលរួមប្រកួតប្រជែងបានមកពី ៣២វិទ្យាល័យ មកពី២៥រាជធានី-ខេត្ត។ ក្រុមយុវជនឆ្នើមតំណាងវិទ្យាល័យចំនួន២ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមជជែកដេញដោល នៅវគ្គផ្តាច់ព្រ័ត្រ នេះ៕


Khcct banner

អត្ថបទទាក់ទង