Yearendyearend1140x150
Img 0571

ចិននៅតែបន្ត«គំរាមគំហែងតៃវ៉ាន់»ទោះបីជាសមយុទ្ធមានការធូរស្រាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តៃប៉ិ៖ ការគំរាមកំហែងនៃកម្លាំងរបស់ចិនគឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមការអះអាងរបស់មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen។

លោកស្រី Tsai Ing-wen បានឲ្យដឹងថាដោយមានការខឹងសម្បារចំពោះដំណើរទស្សនកិច្ចលោកស្រី Nancy Pelosi ទៅកាន់ប្រទេសតៃវ៉ាន់។លោកស្រីបន្តថា ប្រទេសចិនបានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីក្លែងធ្វើការវាយប្រហារតាមសមុទ្រនិងផ្លូវអាកាសដែលយកលេសថាជាសមយុទ្ធតែចិនត្រៀមខ្លួនជាស្រេចក្នុងការឈ្លានពានតៃវ៉ាន់។

តៃវ៉ាន់ក៏បាននិងកំពុងធ្វើសមយុទ្ធជាលក្ខណៈទ្រង់ទ្រាយតូចប្រចាំឆ្នាំដែលគ្រោងទុកមុនការផ្ទុះអាវុធ និងក្នុងគោលបំណងរៀបចំដើម្បីទប់ទល់នឹងការឈ្លានពានរបស់ចិន។ លោកស្រី Tsai បានប្រាប់មន្ត្រីទ័ពអាកាសថា៖ «នៅពេលបច្ចុប្បន្ន ការគំរាមកំហែងនៃកម្លាំងយោធាចិនមិនបានថយចុះទេ»ដូចច្នេះយើងត្រូវតែត្រៀមខ្លួនប្រសិនបើមានការផ្ទុះយោធាណាមួយជាមួយចិន។ លោកស្រីសង្គត់ធ្ងន់ថាតៃវ៉ាន់នឹងមិនបង្កើនជម្លោះ ឬបង្កជម្លោះឡើយដោយ"តៃវ៉ាន់នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព"។

ដោយឡែកប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថាខ្លួននឹងបន្តការល្បាតជុំវិញតៃវ៉ាន់ហើយសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួនក៏បានបិទបញ្ចប់ដោយជោគជ័យផងដែរដោយសមយុទ្ធនេះគឺជាសារព្រមានដល់អាម៉េរិកកុំបន្តលូកដៃរឿងផ្ទៃក្នុងរបស់ចិនទៀត។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២១ គ្រឿង និងនាវាកងទ័ពជើងទឹកចិនចំនួន ៦ គ្រឿងនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់ដែលក្នុងនោះយន្តហោះចំនួន ១១ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់តៃវ៉ាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង