Yearendyearend1140x150

ទឹកទន្លេមេគង្គខេត្តកំពង់ចាមហក់ឡើងកម្ពស់១២.០៥ម៉ែត្រ ខណៈព្រែក១៥បានលិច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ខេត្តកំពង់ចាម នៅថ្ងៃ១២ សីហានេះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ បានបន្តហក់ឡើងកម្ពស់០.៨៨ម៉ែត្រ ហើយព្រែកចំនួន១៥បានជន់លិច។ នេះបើយោងតាមរបាយកាណ៍ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។

ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១២ខែសីហាឆ្នាំ២០២២ បានឡើងបន្ថែមទៀតដល់កម្ពស់១២.០៥ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.៨៨ម៉ែត្រ។ ជាមួយគ្នានេះព្រែកចំនួន១៥ក៏បានទទួលរងជន់លិចក្នុងស្រុកស្ទឹងត្រង់ចំនួន៥ស្រុកកំពង់សៀម២ ស្រីសន្ធរ១ កោះសូទិន១ និងព្រែកចំនួន៦ក្នុងស្រុកកងមាដបានជន់លិចដោយទឹកទន្លេមេគង្គ។

ទន្ទឹមនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អជ្ញាធរពាក់ព័ន្ធចូលរួមសហការក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅពេល មានគ្រោះមហន្តរាយកើតឡើងជា យថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង