Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

លោក ប៉ិច បូឡែន៖ការអង្គុយចាំតែ«រិះគន់»នាំឱ្យប្រទេសខ្លួនឯងក្រិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន WEG

ភ្នំពេញ៖ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន WEG នៅថ្ងៃទី ១១ សីហានេះ បានថ្លែងលើកតម្លើនពីសក្តានុពល​របស់វិស័យអប់រំរបស់ប្រទេសកម្ពុជាថា "មានគុណភាពអប់រំយើងមិនចាញ់ប្រទេសក្នុងអាស៊ានទេ"។ការវាយតម្លៃយ៉ាងដូច្នេះដោយលោកផ្នែកលើតាមរយៈបទពិសោធលោកផ្ទាល់ខ្លួន និង ក្រុមការងារដែលបានធ្វើការក្នុងក្របខណ្ឌអាស៊ាន និង ជាមួយប្រទេសដទៃក្នុងពិភពលោក។សម្រាប់លោកបូឡែន ការអង្គុយចាំតែ«រិះគន់»ប្រទេសខ្លួនឯងមិនផ្តល់លទ្ធផលវិជ្ជមានអ្វីទេ។

លោក ប៉ិច បូឡែន ជាអ្នកជំនាញមួយរូបដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអប់រំ ហើយលោកក៏មាននូវអាជីវកម្មរបស់ខ្លួនជាច្រើនផងដែរផ្នែកវិស័យអប់រំ។បច្ចុប្បន្នលោកបូឡែន​ ជាអគ្គនាយក​ក្រុមហ៊ុន Westline Education Group។

តាមរយៈបទពិសោធលោកផ្ទាល់ខ្លួន និង ក្រុមការងារដែលបានធ្វើការក្នុងក្របខណ្ឌអាស៊ាន និង ជាមួយប្រទេសដទៃក្នុងពិភពលោក លោក ប៉ិច បូឡែន បានអះអាងថា យុវជនខ្មែរកម្ពុជាដែលកំពុងរៀនក្នុងសាលារដ្ឋ ឬឯកជនក្តី បើគិតជាមធ្យមរួម គឺមានសមត្ថភាព និងចំណេះដឹងល្អណាស់។សម្រាប់អ្នកជំនាញរូបនេះ មានយុវជនកម្ពុជាជាច្រើនបានប្រឡងឈ្នះ រៀនពូកែ ធ្វើការ និង រកស៊ីឆ្នើមជាងយុវជននៅបណ្តាប្រទេសអាស៊ាន និង ប្រទេសដទៃទៀតផង។ 

បើតាមលោក ប៉ិច បូឡែន បានថ្លែងថា "ខ្ញុំក៏ទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតក្នុងប្រទេសកម្ពុជាដែរ ហើយបច្ចុប្បន្នមានបុគ្គលិកជាង ១០០០នាក់ចម្រុះជាតិសាសន៍ និង ដើរធ្វើការឆ្លងប្រទេស ឆ្លងទ្វីប​ ២៦ ឆ្នាំហើយ។បើនិយាយពីចំណុចដែលត្រូវអភិវឌ្ឍបន្ថែម គ្រប់ប្រទេសទាំងអស់នៅតែមានរឿងដែលត្រូវឆ្លុះបញ្ចាំង និងកែលំអជាប្រចាំ ជាពិសេសគុណភាពអប់រំនេះ។" 

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការអង្គុយចាំតែមើល ចាំតែរិះគន់ មើលស្រាលប្រទេសខ្លួនឯង ដែលបានផ្តល់កំណើត និងដែលកំពុងរស់នៅ មិនបានផ្តល់លទ្ធផលវិជ្ជមានអ្វីទេ បានត្រឹមតែធ្វើឱ្យប្រទេសជាតិក្រិន មិនរីកចម្រើនតែប៉ុនណោះ។លោកបានណែនាំដល់មាតាបិតា អ្នកអប់រំ យុវជន ជឿជាក់លើខ្លួនឯង ស្គាល់ពីសក្តានុពលខ្លួនឯង ស្វែងរកឱកាសនិង ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍគុណភាពអប់រំ គុណភាពធនធានមនុស្សនៅកម្ពុជាយើងឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

Khcct banner

អត្ថបទទាក់ទង