Yearendyearend1140x150

កូរ៉េខាងជើង«ប្រកាសជ័យជំនៈក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយបានបញ្ជាឱ្យដកវិធានការប្រឆាំងការរីករាលដាលជាអតិបរមារបស់ខ្លួនដែលបានដាក់កាលពីខែឧសភា។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េបានរាយការណ៍ថា អត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើងមានចំនួន ៧៤នាក់ គឺជា "អព្ភូតហេតុដែលមិនធ្លាប់មានពីមុនមក" បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ អ្នកជំនាញបាននិយាយថា តួលេខរបស់កូរ៉េខាងជើងទំនងជាមិនបង្ហាញរូបភាពការពិតទាំងស្រុងនោះទេ។កូរ៉េខាងជើងមិនបានបង្ហាញពីចំនួននៃការឆ្លងដែលបានបញ្ជាក់នៃមេរោគដែលខ្លួនបានរកឃើញនោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដាមក កូរ៉េខាងជើងបានរាយការណ៍ករណីសង្ស័យថ្មីមានការថមថយ។

ការប្រកាសជ័យជម្នះរបស់ខ្លួនកើតឡើងទោះបីជាកូរ៉េខាងជើងពុំបានជោគជ័យតាមរយះការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជនក៏ដោយផ្ទុយទៅវិញ ប្រទេសនេះអះអាងថា ខ្លួនពឹងផ្អែកលើការបិទខ្ទប់ ការព្យាបាលឱសថក្នុងស្រុកដែលជាអ្វីលោក គឹម ចុងអ៊ុន ចាត់ទុកថាជា"ប្រព័ន្ធសង្គមនិយមបែបកូរ៉េដែលមានអត្ថប្រយោជន៍"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង