Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

ហាងឆេង«មាស»នៅកម្ពុជាងើបឡើងវិញជាឱកាសអ្នកទិញសម្រាប់ផលចំណេញពេលខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល។

ភ្នំពេញ៖ នារយៈពេលចុងក្រោយនេះ តម្លៃហាងឆេងមាសនៅកម្ពុជាបានងើបឡើងថ្លៃបន្តិច ដោយឥឡូវនេះនៅក្នុងហាងឆេងអន្តរជាតិគឺ ១៧៩០ជាងក្នុងមួយអោន ដោយមួយអោនស្មើនឹង ០.៨៣តម្លឹង ហើយតម្លៃមួយតម្លឹងត្រូវនឹង ២១៥០-២១៦០ដុល្លារ ជាតម្លៃគោល ប៉ុន្តែបើតម្លៃទីផ្សារនៅខាងក្រៅអាច ២១៩០-២២០០ដុល្លារ តាមហាងនិមួយៗ។ អ្នកជំនាញទីផ្សារមើលឃើញថា តម្លៃហាងឆេងមាសនេះ អាចនឹងបន្តឡើងថ្លៃបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល។

លោក ឡុង សំណាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា តម្លៃហាងឆេងមាសបច្ចុប្បន្នបានឡើងថ្លៃ ដោយសារតែពាក់ព័ន្ធនឹងអាជីវកម្មមួយចំនួនទាក់ទងនឹងអត្រាការប្រាក់បានកើនឡើងខ្ពស់។ ជាធម្មតា ពេលលុយដុល្លារសហរដ្ឋអាម៉េរិកឡើងខ្ពស់ខ្លាំង វាធ្វើឲ្យលុយដុល្លារល្អ ហើយអាចរុញច្រានឲ្យតម្លៃមាសធ្លាក់ថ្លៃ ប៉ុន្តែបើថ្លៃពេកក៏អាចមានបញ្ហាពាក់ព័ន្ធជាមួយនឹងការវិនិយោគធំៗ។ ដូច្នេះការវិនិយោគធំៗនៅអាម៉េរិក ពេលខ្លះគេនឹងដកទុនមួយចំនួន ឬក៏បន្ថយទុននៃការវិនិយោគ ឬក៏ផ្អាកនៃការវិនិយោគរបស់គេតែម្តង ព្រោះដោយសារវិនិយោគិនធំៗមួយចំនួន គេប្រើប្រាស់លុយកម្ចីដែលបង្វិលក្នុងការវិនិយោគរបស់គេ ធ្វើឲ្យរាំងស្ទះដំណើរសេដ្ឋកិច្ច ជាហេតុធ្វើឲ្យតម្លៃមាសឡើងថ្លៃវិញ។

លោក ឡុង សំណាង បានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងហាងឆេងអន្តរជាតិគឺ ១៧៩០ជាងក្នុងមួយអោន ដោយមួយអោនស្មើនឹង ០.៨៣តម្លឹង ហើយតម្លៃមួយតម្លឹងត្រូវនឹង ២១៥០-២១៦០ដុល្លារ ជាតម្លៃគោល ប៉ុន្តែបើតម្លៃទីផ្សារនៅខាងក្រៅអាច ២១៩០-២២០០ដុល្លារ តាមហាងនិមួយៗ។ ជាក់ស្តែង ប្រសិនបើមើលទៅតាមបច្ចេកទេសនៃការវិនិយោគ និងវិភាគទៅលើតម្លៃហាងឆេងមាស យើងមើលទៅលើបច្ចេកទេស តម្លៃមាសនឹងមានការកើនឡើងបន្តទៀត។ ដូច្នេះការកើនឡើងបន្តិចទៀត ប្រហែលនៅក្នុងចន្លោះ ១៨១០-១៨២០ដុល្លារជាង ក្នុងមួយអោនមាស ចឹងអាចមានការកើនឡើងបន្ត ហើយជាធម្មតា វាជិតដល់រដូវកាលមួយ ឲ្យតែដល់ខែកញ្ញា តុលា រៀងរាល់ឆ្នាំគឺតម្លៃមាសមានការកើនឡើង ឬងើបមកវិញតែម្តង។

លោក ឡុង សំណាង បានបញ្ជាក់ថា តម្លៃមាសកាលពីមួយរយៈមុនមានអ្នករងចាំទិញច្រើនណាស់ដោយសារតម្លៃមាសធ្លាក់ ប៉ុន្តែបើអាជីវករ ឬក៏ឈ្មួញកណ្តាលបានទិញនូវតម្លៃ១៩៩០ដុល្លារជាង ឬ២០០០ដុល្លារក្នុង១តម្លឹងកាលពេលមុនពេលធ្លាក់ថ្លៃមាស ហើយមកដល់ឥឡូវនេះពួកគាត់អាចចំណេញ បើសិនជាអាជីវករអាចកម្ម៉ុងមកច្រើន ចឹងប្រហែលជាពួកគាត់អាចចំណេញច្រើន។ ហើយសម្រាប់អ្នកទិញយកទៅប្រើប្រាស់ ឬលម្អខ្លួន ពួកគាត់ពេលដែលឥឡូវនេះក៏ជាឱកាសទិញដែរ ដោយសារបន្តិចទៀតនឹងអាចឡើងថ្លៃជាងនេះបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង