Yearendyearend1140x150

អ៊ីរ៉ង់ប្រមូលផ្តុំគ្នាតវ៉ាជុំវិញ«ការទម្លាក់គ្រាប់បែក»របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រជាពលរដ្ឋអ៊ីរ៉ង់

តេហេរ៉ង់៖ ប្រជាពលរដ្ឋអ៊ីរ៉ង់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី តេហេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើតំបន់ ហ្គាហ្សា។

យោងតាមរបាយការណ៍បានឲ្យដឹងថាក្រុមបាតុករបានប្រមូលផ្តុំគ្នានៅជិតស្ថានទូតប៉ាឡេស្ទីនក្នុងទីក្រុង តេហេរ៉ង់ ដោយស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាបញ្ហាទម្លាក់គ្រាប់បែកនេះអាម៉េរិកនឹងអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវ។

អ្នកតវ៉ាម្នាក់ឈ្មោះ Ibrahim បាននិយាយថា បទពិសោធន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្ហាញថាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកមិនគួរឱ្យទុកចិត្តនោះទេ ប្រទេសលោកខាងលិចតែងតែដើរអុចអាលឲ្យគេផ្ទុះសង្រ្គាមនឹងគ្នា ដោយប្រទេសលោកខាងលិចគិតតែពីប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។ លោកសង្គត់ធ្ងន់ថាអ្វីដែលគេហៅថា "សិទ្ធិមនុស្ស" ការទាមទាររបស់សហរដ្ឋអាមេរិកមិនទាក់ទងនឹងយុត្តិធម៌ទេពោលគឺដើម្បីតែប្រយោជន៍របស់ខ្លួននឹងបក្សពួកតែប៉ុណ្ណោះ។

ចំណែកលោក Khalid Qaddoumi តំណាងនៃចលនាគ្រប់គ្រងតំបន់ហ្គាហ្សាបានបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ ហើយត្រូវតែកាត់ទោសនៅក្នុងតុលាការសិទ្ធិមនុស្សអន្តរជាតិ ហើយត្រូវតែទទួលទណ្ឌកម្ម ហើយលោកប្រកាសនឹងបន្តគាំទ្រការតស៊ូរបស់ប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល។

គួរបញ្ជាក់ថានៅក្នុងការវាយប្រហារតាមអាកាសរយៈពេលបីថ្ងៃរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យដោយដាក់ចេញជាបទឈប់បាញ់ត្រូវបានសម្របសម្រួលដោយអេហ្ស៊ីប។ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៤ នាក់រួមទាំងកុមារ ១៥ នាក់និងស្ត្រី ៤ នាក់ត្រូវបានសម្លាប់ និងជាង ៣៦០ នាក់ផ្សេងទៀតបានរងរបួស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង