Yearendyearend1140x150

មនុស្សស្លាប់នឹងបាត់ខ្លួនកើតឡើង១៦នាក់ជុំវិញជំនន់ភ្លៀងនៅកូរ៉េខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖មនុស្សចំនួន ១៦នាក់ត្រូវបានបញ្ជាក់ថាស្លាប់នឹងមួយចំនួនទៀតបានបាត់ខ្លួន ហើយផ្ទះនិងអគារជាង ២,៥០០ ត្រូវបានជន់លិចនៅក្នុងជំនន់ទឹកភ្លៀងក្នុងសប្តាហ៍នេះ ដែលបានវាយលុកទីក្រុងសេអ៊ូល និងកន្លែងផ្សេងទៀតនៅក្នុងតំបន់កណ្តាល និងភាគខាងកើតនៃប្រទេសកូរ៉េខាងត្បូង។

យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឱ្យដឹងថា ភ្លៀងសរុបចំនួន ៥២៥ មីលីម៉ែត្របានធ្លាក់ក្នុងទីក្រុងសេអ៊ូល ពីថ្ងៃច័ន្ទដល់ព្រឹកថ្ងៃពុធ ខណៈដែលតំបន់ Yangpyeong ចម្ងាយ ៤៥ គីឡូម៉ែត្រភាគខាងកើតទីក្រុងសេអ៊ូលបានកត់ត្រាទឹកភ្លៀងកកកុញចំនួន ៥២៦.២ មីលីម៉ែត្រក្នុងអំឡុងពេលនោះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា មនុស្ស ៩នាក់បានស្លាប់ ក្នុងនោះ ៥នាក់នៅទីក្រុងសេអ៊ូល ៣នាក់នៅខេត្ត Gyeonggi និងម្នាក់នៅខេត្ត Gangwon ខណៈដែលមនុស្ស ៧ នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងនោះ ៤នាក់មកពីទីក្រុងសេអ៊ូល និងបីនាក់ទៀតមកពីខេត្ត Gyeonggi និង ១៧ នាក់បានរងរបួស។ ផ្ទះ និងអគារសរុបចំនួន ២,៦៧៦ ត្រូវបានជន់លិច ដែលភាគច្រើននៅក្នុងទីក្រុងសេអ៊ូល។ មនុស្សប្រហែល ៥៧០ នាក់មកពី ៣៩៨ គ្រួសារ ដែលភាគច្រើនមកពីតំបន់ នៃទីក្រុងសេអ៊ូលត្រូវបានផ្លាស់ទីលំនៅ ដែលតម្រូវឱ្យពួកគេស្នាក់នៅក្នុងសាលារៀន និងកន្លែងហាត់ប្រាណ។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ១,២៥៣ នាក់ទៀតមកពី ៧២៤ គ្រួសារនៅទូទាំងប្រទេសបានជម្លៀសចេញជាបណ្តោះអាសន្ន។

ភ្លៀងធ្លាក់រយៈពេល ៣ ថ្ងៃក៏បានធ្វើឱ្យកន្លែងសាធារណៈជាច្រើនលែងមានសេវាផងដែរ ជាមួយនឹងករណីផ្លូវដែកលិចទឹកចំនួន៦ ករណីនៅក្នុងទីក្រុងសេអ៊ូល ហើយបណ្តាលឱ្យមានការផ្អាកសេវាកម្មបណ្តោះអាសន្ននៅតាមផ្លូវរថភ្លើង និងផ្លូវក្រោមដីមួយចំនួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង