Yearendyearend1140x150

កម្ពុជា-ចិនចុះMOUនាំ«សំបុកត្រចៀកកាំ»កម្ពុជាទៅទីផ្សារចិនជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន នៅថ្ងៃទី ៨ សីហា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ក្រោយពីការចុះMOUនេះ ភាគីកម្ពុជា-ចិនរំពឹងថានឹងចូលរួមបន្ថែមទៀតក្នុងការនាំចេញ«ទឹកមាត់ត្រចៀកកាំ»កម្ពុជាដែលជាផលិតផលកសិកម្មថ្មីមួយទៀតទៅទីផ្សារចិនកាន់តែច្រើន។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណជូនចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian ចំពោះកិច្ចខិតខំប្រឹងប្រែង សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ ហើយក៏ដូចជាក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។

បើតាមឯកឧត្តម វេង សាខុន ទឹកមាត់ត្រចៀកកម្មកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតួច និងក្រៅផ្លូវការ។ ដូចនេះ ការចុះMOUនេះនឹងជួយបើកទីផ្សារចិនដែលជាទីសារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីផ្សារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្របតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលដែលបានលើកឡើងថាមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី។

របាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្មបានឲ្យដឹងថា តាមស្ថិតិរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជាមានផ្ទះត្រចៀកកាំចំនួន៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។ សំបុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ/គក្រ និងសំបុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ/គក្រ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង