Yearendyearend1140x150

រន្ទះបាញ់បណ្តាលឲ្យឆាបឆេះស្ថានីយប្រេងនៅគុយបា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គុយបា៖ អគ្គីភ័យនៅស្ថានីយប្រេងមួយនៅភាគខាងលិចប្រទេសគុយបាបានឆាបឆេះដល់ធុងប្រេងទីបី ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើង។

អ្នកពន្លត់អគ្គីភ័យម្នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនចាប់តាំងពីអគ្គីភ័យនៅកំពង់ផែ Matanzas បានចាប់ផ្តើមកាលពីយប់ថ្ងៃសុក្របន្ទាប់ពីត្រូវបានរន្ទះបាញ់។ អាជ្ញាធរបាននិយាយថា មនុស្សជាង ១០០ នាក់ផ្សេងទៀតបានរងរបួស រួមទាំងមនុស្ស ២៤ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

រន្ទះបាញ់ដំបូងបានបណ្តាលឱ្យឆេះធុងប្រេងតែមួយប៉ុណ្ណោះ ប៉ុន្តែបានរាលដាលយ៉ាងលឿននៅព្រឹកថ្ងៃសៅរ៍ដល់ធុងប្រេងទីពីរដែលបង្កឱ្យមានការផ្ទុះនៅកន្លែងនោះ ។ ការផ្ទុះបានបណ្តាលឱ្យមនុស្សស្លាប់ នឹងច្រើននាក់ទៀតបានបាត់ខ្លួន។ ក្រុមមន្ត្រីបន្តថា ភ្លើងបានរាលដាលដល់ធុងស្តុកប្រេងទី ៣ កាលពីល្ងាចថ្ងៃអាទិត្យ ហើយឥឡូវនេះកំពុងគំរាមកំហែងដល់ធុងទី ៤ក្នុងចំណោមធុងប្រេងទាំង៨ធុងធំក្នុងរោងចក្រ។

រដ្ឋាភិបាលនៃប្រទេសម៉ិកស៊ិក និងវេណេស៊ុយអេឡា បានបញ្ជូនក្រុមទៅជួយអ្នកពន្លត់អគ្គីភ័យក្នុងតំបន់ពន្លត់ភ្លើង។ អាជ្ញាធរកំពុងប្រើប្រាស់យន្តហោះ ឧទ្ធម្ភាគចក្រ និងកាណុងបាញ់ទឹក ដើម្បីព្យាយាមពន្លត់ភ្លើង។ អភិបាលខេត្ត Matanzas លោក Mario Sabines បានប្រាប់ទូរទស្សន៍រដ្ឋថា កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់គឺ "ស្មុគស្មាញណាស់"។ លោកបន្តថា ក្រុមកំពុងរៀបចំប្រតិបត្តិការដើម្បីពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ។ ក្រុមមន្ត្រីអះអាងថាមនុស្សជាង ៥,០០០ នាក់ត្រូវបានជម្លៀសចេញពីជុំវិញកំពង់ផែ។

កំពង់ផែ Matanzas ទទួលបានការនាំចូលប្រេងឆៅ និងឥន្ធនៈ ដែលភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីបង្កើតអគ្គិសនីនៅលើកោះនេះ។ យោងតាមសារព័ត៌មាន The Associated Press បានឱ្យដឹងថា ផ្សែងចេញពីអណ្តាតភ្លើងអាចត្រូវបានគេមើលឃើញនៅក្នុងទីក្រុង Havana ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រ។

មន្ត្រីសុខាភិបាលព្រមានប្រជាពលរដ្ឋឲ្យពាក់ម៉ាស់នៅតំបន់ដែលមានផ្សែង។ ក្រុមមន្ត្រីសង្គត់ធ្ងន់ថា ពពកផ្សែងមានផ្ទុកសារធាតុគីមីពុល រួមមាន ស្ពាន់ធ័រឌីអុកស៊ីត អាសូតអុកស៊ីត និងកាបូនម៉ូណូអុកស៊ីត។

អគ្គីភ័យនេះកើតឡើងចំពេលប្រទេសគុយបាកំពុងប្រឈមមុខនឹងការខ្វះខាតអគ្គិសនី និងឥន្ធនៈរួចហើយ ដែលនាំឱ្យអាជ្ញាធរបង្ខំឱ្យមានការពិបាកក្នុងការដោះស្រាយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង