Yearendyearend1140x150

ទីក្រុងសេអ៊ូលរងការប្រហារដោយ«ជំនន់ទឹកភ្លៀង»មិនធ្លាប់មានរយៈពេល៨០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សេអ៊ូល៖ ស្ថានីយ៍រថភ្លើងក្រោមដី ផ្សារទំនើប និង ផ្លូវសំខាន់ៗជាច្រើន ស្ថិតនៅក្នុងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរដោយមនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និង ៦ នាក់ទៀតបាត់ខ្លួន។

រូបភាព និង វីដេអូ បានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីល្ងាចថ្ងៃច័ន្ទ បានបង្ហាញថាមនុស្សដើរឆ្លងកាត់ទឹកជ្រៅ ស្ថានីយ៍រថភ្លើងក្រោមដីហូរហៀរ ហើយរថយន្តបានលិចពាក់កណ្តាលនៅក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង។

បើតាមអាជ្ញាធរប្រទេសកូរ៉េខាងត្បូរ ភ្លៀងធ្លាក់ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមិនធ្លាប់មានក្នុងរយៈពេល៨០ឆ្នាំ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េ។

យោងតាមសេចក្តីរាយការណ៍ "យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់នៅក្នុងតំបន់ទីក្រុងសេអ៊ូល ខណៈដែលមនុស្ស៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈផ្នែកខ្លះនៃទីក្រុងសេអ៊ូល ជុំវិញខេត្ត Gyeonggi និង ទីក្រុងកំពង់ផែ Incheon បានកត់ត្រាទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រក្នុងមួយម៉ោង ជាភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៤២។

មន្ត្រីរដ្ឋាភិបាល បានរៀបចំវិធានការជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យខ្ពស់ និង បានលើកទឹកចិត្តដល់អាជីវកម្ម ដើម្បីអនុញ្ញាតឱ្យបុគ្គលិកអាចធ្វើដំណើរតាមទីតាំងមានសុវត្តិភាពដោយមិនគិតពីម៉ោង។

ការដាច់ចរន្តអគ្គិសនីត្រូវបានរាយការណ៍នៅទូទាំងទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃចន្ទ ខណៈដែលប្រតិបត្តិការមួយចំនួននៃរថភ្លើងក្រោមដីទីក្រុងសេអ៊ូល ក៏ដូចជាសេវាកម្មផ្លូវដែកត្រូវបានរំខានជាបណ្តោះអាសន្នដោយសារភ្លៀងធ្លាក់ខ្លាំង។ចំណតឡានត្រូវបានលិចទឹក ហើយទឹកជំនន់ក៏បានលេចធ្លាយចូលទៅក្នុងហាងកាហ្វេ និង បណ្ណាល័យនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង