Yearendyearend1140x150

អាម៉េរិកប្រគល់ចម្លាក់បូរាណចំនួន៣០ឱ្យកម្ពុជាវិញ បន្ទាប់ពីដោះស្រាយបញ្ចប់បណ្ដឹង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ AP

ញ៉ូវយ៉ក៖ អាម៉េរិក កាលពីថ្ងៃទី០៨ សីហា បានប្រគល់ចម្លាក់បូរាណចំនួន៣០ឱ្យកម្ពុជាវិញ បន្ទាប់ពីដោះស្រាយបញ្ចប់បណ្ដឹង។ វត្ថុបុរាណទាំង៣០នោះ ជាផ្នែកមួយនៃបណ្តាញចារកម្ម ដែលបានរៀបចំឡើង និងលក់ ដោយអ្នកជួញដូរវត្ថុបុរាណ ។

វត្ថុបុរាណទាំងនោះរួមមាន រូបបដិមា ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា សម័យអង្គរ ដូចជា បដិមាព្រះពុទ្ធប្រក់នាគ ធ្វើពីសំរឹទ្ធ បដិមាព្រះនាងលក្ស្មី ធ្វើពីសំរឹទ្ធ ព្រះនារាយណ៍ ឬវិស្ណុ អំពីថ្មភក់ រូបព្រះឥសូរ និង ព្រះគណេស រួមនឹង បដិមា អាទិទេពស្កន្ទ ដែលជិះលើ សត្វក្ងោក ជាចម្លាក់ល្បីឈ្មោះ ដែលក្រុមជួញដូរវត្ថុបុរាណ តែងចង់បាន ផងដែរ។

លោក Damian Williams មេធាវី សហរដ្ឋអាមេរិក ប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋ New York និង លោក Ricky J. Patel ភ្នាក់ងារពិសេសស្តីទីទទួលបន្ទុកផ្នែកស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) នៅ ទីក្រុងញូវយ៉ក បានប្រកាស នៅថ្ងៃទី០៨ សីហា នេះអំពីការប្រគល់ជូននូវវត្ថុបុរាណ ចំនួន៣០ ដែល ត្រូវបានលួចពីប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃបណ្តាញចារកម្ម ដែលបានរៀបចំឡើង និងលក់ ដោយអ្នកជួញដូរវត្ថុបុរាណ Douglas Latchford៕

រូបភាព៖ AP
រូបភាព៖ AP


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង