Yearendyearend1140x150

Blinken៖ អាម៉េរិកនៅតែបារម្ភបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាម៉េរិក 
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារRaffle,ភ្នំពេញ។

ភ្នំពេញ៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានបង្ហាញក្តីបារម្ភចំពោះបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិក្នុងការចូលរួមលើឆាកនយោបាយរបស់គណបក្សនៅកម្ពុជា។ លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយស្ថានទូតអាម៉េរិកប្រចាំកម្ពុជានារសៀលថ្ងៃទី០៥សីហានេះ។

លោក Blinken បានលើកឡើងថា អាម៉េរិកចង់បានទំនាក់ទំនងវិជ្ជមានជាមួយកម្ពុជា និងការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យបានប្រសើរឡើងបន្ថែមទៀត។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់អាម៉េរិក គឺទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិក្នុងការចូលរួមលើឆាកនយោបាយរបស់គណបក្សនៅកម្ពុជា។ លោក Blinken បន្តថា លិទ្ធិប្រជាធិបតេយ្យគឺត្រូវតែបើចំហរ តម្លាភាព ការគោរពសិទ្ធិមនុស្ស និងការអនុញ្ញាតឲ្យមានចូលរួមក្នុងសិទ្ធិនយោបាយគ្រប់មជ្ឈដ្ឋាន ។

ក្នុងជំនួបរវាងសម្តេច ហ៊ុន សែន និងលោក Blinken កាលពីថ្ងៃទី០៤សីហា លោករដ្ឋមន្រ្តីការបរទេស ទទូចសុំឲ្យសម្តេច ហ៊ុន សែន បើកចំហបរិយាកាសនយោបាយនិងស៊ីវិលឡើងវិញ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣មកដល់ ហើយធ្វើឲ្យដំណើរការនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការធានាឲ្យប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងមេដឹកនាំប្រឆាំង លោក កឹម សុខា ផង អាចចូលរួមដោយសេរីក្នុងដំណើរការនយោបាយ។

គួររម្លឹកថា គណបក្សសង្រ្គោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយលោក គឹម សុខា ត្រូវបានចោទប្រកាន់ តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ អំពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬហៅឲ្យខ្លីតាមពាក្យច្បាប់ថា បទសន្ទិដ្ឋភាពជាមួយបរទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង