Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសឥណ្ឌាសន្យាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ឯកឧត្ដម S. Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសន្យាចំពោះមុខម្ចាស់ផ្ទះកម្ពុជាថានឹងជំរុញឱ្យភ្ញៀវទេសចរប្រទេសខ្លួនមកទស្សនាកម្ពុជាកាន់តែច្រើនទៀត ពិសេសនឹងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។ ការសន្យានេះធ្វើឡើងក្នុងពេលឯកឧត្ដមធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរវាយនភណ្ឌប្រពៃណីគង្គា (Ganga Agent Traditional Textile) ដែលជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សាងសង់នៅឆ្នាំ២០១០ និងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការរៀបចំបដិសណ្ឋារកិច្ចរបស់កម្ពុជា ហើយឯកឧត្ដមបានសន្យាថានឹងជំរុញឱ្យភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន និងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនដែរ។

ជាមួយគ្នានវ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២ អាស៊ានទទួលបានទេសចរអន្តរជាតិប្រមាណ៧.២លាននាក់ កើនឡើង ២៨០% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ ៩៤% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ បន្ទាប់ពីបើកប្រទេសឡើងវិញ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% បើធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ៧,៦៨៧នាក់ជាភ្ញៀវទេសចរឥណ្ឌា។

ឯកឧត្ដម ប៉ាក់ សុខុម បញ្ជាក់ថា ការកើនឡើងដ៏ធំនេះបានឆ្លុះបញ្ចាំងថា ទីផ្សារឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជាក្នុងឆ្នាំខាងមុខ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ គ្រប់តំបន់ និងគ្រប់ទិសទី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង