Yearendyearend1140x150

រយៈពេល៧ខែឆ្នាំនេះកម្ពុជានាំចេញអង្ករបានជាង ៣៥០ តោនទៅកាន់ប្រទេស៥៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ បានចំនួន ៣៥០.៩០២តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ កម្ពុជា បាននាំអង្ករចេញទៅ កាន់ទីផ្សារអន្តរជាតិតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ប្រទេស។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន ម៉ាកាវ និងហុងកុង បានចំនួន ១៦៩,៧៦៦ តោន ស្មើនឹង ៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន ៨៩.០៩ លានដុល្លារអាម៉េរិក, នាំចេញទៅកាន់ប្រទេសនៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២៥ប្រទេស បានបរិមាណចំនួន ១២២,៨៤២ តោន ស្មើនឹង ៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន ៨៦.០៨ លានដុល្លារអាម៉េរិក, នាំទៅកាន់ប្រទេសអាស៊ានចំនួន៤ប្រទេស បានចំនួន ២៩,៩៥៧ តោន ស្មើនឹង ៩% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន ២០.០៨ លានដុល្លារអាម៉េរិក និងបណ្តាលគោលដៅផ្សេងៗ ទៀតចំនួន ២៤ ប្រទេស បានចំនួន ២៨៧,៣៣៧ តោន ស្មើនឹង ១០.៦២% គិតជាទឹកប្រាក់ ២២.៩២ លានដុល្លារអាម៉េរិក។ ការនាំចេញសរុបមានកំណើន ១៣.២៤% បើប្រៀបធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

របាយការណ៍ បានឱ្យដឹងថា នៅក្នុងរយៈពេល ៧ខែ នេះដែរ អង្ករក្រអូបគ្រប់ប្រភេទបាននាំចេញចំនួន៦៣.៦៤%, អង្ករស ចំនួន ៣២.៤២%, អង្ករចំហ៊ុយចំនួន ២.២៣%, អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន ២៣តោន។ ក្នុងរយៈពេល ៧ខែនេះដែរ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាមបានចំនួន ១,៩៥០,៩៨៦ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា៤៨៧.២៤ លានដុល្លារអាម៉េរិក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង