Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កូរ៉េខាងជើងឧទ្ទេសនាមអាម៉េរិក«ជាស្តេចនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង គឹម ចុងអ៊ុន

ព្យុងយ៉ាង៖ កូរ៉េខាងជើង បានឧទ្ទេសនាមអាម៉េរិកថា ជាស្តេចនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងអះអាងបែបនេះ បន្ទាប់ពីប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi គ្រោងបន្តដំណើរទៅទស្សនកិច្ចព្រំដែនកូរ៉េ។

មន្រ្តីកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន មានពុតត្បុតក្នុងការរិះគន់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយដាក់ឈ្មោះសហរដ្ឋអាមេរិកថា "ស្តេចនៃការរីកសាយអាវុធនុយក្លេអ៊ែរ"។

សេចក្តីថ្លែងការណ៌នោះបានបន្ថែមថា មេក្លោងដែលបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាពពិភពលោកគ្មាននរណាក្រៅពីអាម៉េរិកឡើយ ខ្លួនធំដើរតែបង្កបញ្ហាទូទាំងពិភពលោក។

កូរ៉េខាងជើង នឹងមិនអត់ធ្មត់ចំពោះការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក និងកងកម្លាំងបម្រើរបស់ខ្លួនក្នុងការចោទប្រកាន់រដ្ឋរបស់កូរ៉េដោយគ្មានមូលដ្ឋាន និងរំលោភបំពានលើសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់កូរ៉េឡើយ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗបានបញ្ជាក់ថាកូរ៉េខាងជើងអាចនឹងបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត បើទោះបីជាមានការព្រមានពីអាម៉េរិកអំពីការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង