Yearendyearend1140x150

យុទ្ធនាការ«ហាត់ការ»១ពាន់កន្លែងរបស់CamSEEDជោគជ័យត្រឹមរយៈបីខែ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ CamSEED គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលចាប់ផ្ដើមធ្វើយុទ្ធនាការ «ឱកាសហាត់ការ ១០០០ កន្លែងនៅក្នុងកម្ពុជា» កាលពីថ្ងៃទី២៥ មេសា កន្លងទៅនេះ។ ត្រឹមរយៈពេលបីខែ យុទ្ធនាការនេះទទួលបានវិជ្ជមាន ដែលមានអង្គការ និងក្រុមហ៊ុនចំនួន៥៧ បានផ្ដល់ឱការហាត់ការ ដល់សិស្សនិស្សិតរហូតដល់ ២៥៣កន្លែង។

កញ្ញា ស្រិ ដានី ជាអ្នកដឹកនាំសិស្សក្នុងការឱកាសហាត់ការ បានប្រាប់ស៊ីស៊ីថាមស៍ថា រយៈពេលបីខែ មកនេះ យុទ្ធនាការ«ឱកាសហាត់ការ ១០០០ កន្លែងនៅក្នុងកម្ពុជា» ទទួលបានផលវិជ្ជមានដោយមាន ៥៧អង្គការ និងក្រុមហ៊ុន បានផ្ដល់ឱការហាត់ការ ដល់សិស្សនិស្សិតរហូតដល់ ២៥៣កន្លែង។ ឱកាសហាត់ការ ដែលអង្គការ និងក្រុមហ៊ុនបានផ្ដល់ឱ្យមានទាំងវិស័យទេសចរណ៍ អប់រំ និងឌីជីថល។

យុទ្ធនាការរបស់ CamSEED នេះ មិនត្រឹមតែជួយដល់និស្សិតទទួលបានឱកាសហាត់ការ ដែលទទួលបានប្រាក់ខែប៉ុណ្ណេះទេ ថែមទាំងផ្ដល់ឱកាសដល់សិស្សានុសិស្ស សិក្សារៀនសូត្រពីការងារ ដែលទាក់ទងនិងការសិក្សានៅក្នុងសាលាទៀតផង។

គួរបញ្ជាក់ថា «ឱកាសហាត់ការ ១០០០ កន្លែងនៅក្នុងកម្ពុជា» របស់ CamSEED មានរយៈពេល ០១ឆ្នាំ ដោយបានចាប់ផ្ដើម កាលពីថ្ងៃទី២៥ មេសា រហូតដល់ថ្ងៃទី២៥ មេសា ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: CamSEED
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង