Yearendyearend1140x150

ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន បង្កើនប្រាក់ចំណូលពីការលក់ផ្សិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

ឧត្តរមានជ័យ៖ រហូតមកដល់ខែសីហា ទៅហើយ ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ នៅតែអាចដកផ្សិតនានាបានពីព្រៃ ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ។ ផ្សិតព្រៃគឺជាអនុផលព្រៃឈើតាមរដូវកាល ដែលជាទូទៅអាចរកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា។

ការរកផ្សិតនៅតាមព្រៃបង្កើនចំណូលបន្ថែម ដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ រហូតមកដល់ខែសីហានេះ ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ នៅតែអាចដកផ្សិតនានាបានពីព្រៃ ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ។ ផ្សិតព្រៃគឺជាអនុផលព្រៃឈើតាមរដូវកាល ដែលជាទូទៅអាចរកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា។

ប្រជាសហគមន៍នៅភូមិអណ្តូងទឹក សង្កាត់សំរោង ខេត្តឧត្តរមានជ័យ ដែលបានមករកផ្សិត បានឲ្យដឹងថា ផ្សិតក្ងោក អាចលក់ទៅទីផ្សារ ក្នុង១គីឡូក្រាមតម្លៃ ១០,០០០រៀលទៅ ១៤,០០០រៀល។ ប្រជាពលរដ្ឋម្នាក់អាចរកដកផ្សិតបានពី ៣ទៅ៥គីឡូក្រាម ក្នុងរយៈពេលតែ២ទៅ៣ម៉ោងក្នុង១ថ្ងៃប៉ុណ្ណោះ។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងពេលធ្លាក់ភ្ញៀងនារដូវវស្សា ជាពិសេស ចន្លោះពេលរាំងភ្លៀង និងពេលធ្លាក់ភ្លៀងម្តងៗ តំបន់ការពារធម្មជាតិ បានផ្តល់សម្រស់ ស្រស់ស្អាត និងការដុះលូតលាស់បន្លែព្រៃផ្សេងៗ ជាច្រើនប្រភេទ ក្នុងនោះមានផ្សិតក្ងោកនេះផងដែរ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានមករកដកផ្សិតក្ងោក នៅតាមព្រៃរបោះ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ផ្អែកទៅលើរបបទឹកភ្លៀងផងដែរ៕

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង