Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ចិនព្រមាន«ឲ្យអាម៉េរិកសងថ្លៃខូចខាតទាំងស្រុង»ប្រសិនបើសភាជាតិអាម៉េរិកចូលតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun

អាម៉េរិក៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានព្រមានឲ្យអាម៉េរិកចេញថ្លៃខូចខាតទាំងស្រុងប្រសិនបើមានការផ្ទុះអាវុធណាមួយជុំវិញដំណើរទស្សនកិច្ចលោកស្រី Nacy Pelosi ទៅទស្សនកិច្ចនៅកោះតៃវ៉ាន់។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធាសភាជាតិអាម៉េរិកមកដល់ម៉ាឡេស៊ីហើយគ្រោងបន្តជើងហោះហើរទៅតៃវ៉ាន់។

លោក Zhang Jun បានអះអាងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ដំណើរទស្សនកិច្ចបែបនេះទំនងជាគ្រោះថ្នាក់ និងបង្កហេតុ»។ លោកបានបន្ថែមថា អាម៉េរិកកំពុងបង្កបញ្ហាអុជភ្លើងឲ្យចិន នឹងតៃវ៉ាន់ឈ្លោះគ្នា ហើយដំណើរទស្សនកិច្ចនេះគឺអាម៉េរិកមានចេតនារំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និង "ធ្វើឱ្យខូចទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក" ។

ឯកអគ្គរដ្ឋទូតចិនរូបនេះសង្គត់ធ្ងន់ថា ចិនបានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិកទទូចចង់ធ្វើទស្សនកិច្ចនេះ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ហើយសហរដ្ឋអាមេរិកត្រូវតែទទួលនូវផលវិបាកធ្ងន់ធ្ងរទាំងអស់ដែលកើតមានឡើង។

បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថាលោកស្រី Pelosi ដែលមានឋានៈទីបីក្នុងជួរប្រធានាធិបតីអាមេរិកអាចចុះចតនៅតៃវ៉ាន់នៅថ្ងៃអង្គារនេះ ហើយនឹងក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកបំផុតដែលបានទៅទស្សនកិច្ចកោះនេះចាប់តាំងពីឆ្នាំ ១៩៩៧៕

Khcct banner

អត្ថបទទាក់ទង