Yearendyearend1140x150

អេស្ប៉ាញ«បដិសេធមិនទទួលយកលិខិតឆ្លងដែន»ថ្មីរបស់វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ ប្រទេសអេស្បាញបានធ្វើតាមប្រទេសអាល្លឺម៉ង់ក្នុងការបដិសេធទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លងដែនថ្មីរបស់វៀតណាម ដោយសារតែប្រទេសនេះខ្វះព័ត៌មានអំពីទីកន្លែងកំណើតរបស់អ្នកកាន់លិខិតឆ្លងដែន។នេះបើយោងតាមកាចុះផ្សាយរបស់កាសែតវៀតណាម VN Express។

ស្ថានទូតអេស្បាញប្រចាំនៅវៀតណាមបានប្រកាសកាលពីថ្ងៃចន្ទថាលិខិតឆ្លងដែនថ្មីមិនបង្ហាញពីទីកន្លែងកំណើតរបស់អ្នកកាន់ទេដោយ ទូតអះអាងថានេះគឺជាព័ត៌មានសំខាន់សម្រាប់អត្តសញ្ញាណផ្ទាល់ខ្លួន ហើយក៏ត្រូវបានទាមទារសម្រាប់ដំណើរការពាក្យសុំទិដ្ឋាការទៅកាន់ប្រទេសអេស្ប៉ាញផងដែរ ។

ប្រទេសចំនួន២៦ ក្នុងតំបន់Schengenបានលុបចោលការគ្រប់គ្រងព្រំដែនផ្ទៃក្នុង ដែលអនុញ្ញាតឱ្យមានចលនាដោយសេរីរវាងរដ្ឋជាសមាជិក ដោយអ្នកកាន់ទិដ្ឋាការ Schengen ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសនៃប្លុកនេះរហូតដល់ ៩០ ថ្ងៃក្នុងវដ្តពាក់កណ្តាលប្រចាំឆ្នាំនីមួយៗ។ ស្ថានទូតបាននិយាយថា អាជ្ញាធរអេស្ប៉ាញកំពុងសម្របសម្រួលជាមួយរដ្ឋសមាជិកផ្សេងទៀតនៅក្នុងតំបន់ Schengen ដើម្បីវិភាគបច្ចេកទេសលិខិតឆ្លងដែនថ្មីរបស់វៀតណាម។

បន្ថែមពីនេះអាជ្ញាធរកណ្តាលមានសមត្ថកិច្ចនៅក្នុងតំបន់ Schengen ធ្វើការសម្រេចចិត្តថាតើត្រូវទទួលយកលិខិតឆ្លងដែនថ្មីដែលមានគម្របពណ៌ខៀវងងឹតរឺយ៉ាងណានោះទេ ដោយស្ថានទូតបានបញ្ជាក់ថានឹងមិនទទួលយកពាក្យសុំទិដ្ឋាការ Schengen ពីពលរដ្ឋវៀតណាមជាមួយនឹងលិខិតឆ្លងដែនថ្មីនោះទេ។

អ្នកដែលមានបំណងចូលប្រទេសសមាជិក Schengen គួរតែទាក់ទងការិយាល័យតំណាងនៃប្រទេសទាំងនោះ ដើម្បីបញ្ជាក់ព័ត៌មានពាក់ព័ន្ធ ដើម្បីជៀសវាងការលំបាកក្នុងការបំពេញបែបបទអន្តោប្រវេសន៍នៅតាមព្រំដែនរវាងប្រទេសនានានេះបើតាមស្ថានទូតអេស្ប៉ាញបានណែនាំ។

គួរបញ្ជាក់ថាការសម្រេចចិត្តបដិសេធទិដ្ឋាការសម្រាប់លិខិតឆ្លងដែនថ្មីនេះត្រូវបានធ្វើឡើងដោយប្រទេសអេស្ប៉ាញជិតមួយសប្តាហ៍បន្ទាប់ពីស្ថានទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាមបានប្រកាសថាខ្លួននឹងបញ្ឈប់ការផ្តល់ទិដ្ឋាការសម្រាប់លិខិតឆ្លងដែនវៀតណាមថ្មីដោយហេតុផលដូចគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង