Yearendyearend1140x150

ចិនអំពាវនាវឱ្យទ័ពរបស់ខ្លួនពង្រឹងសមត្ថភាពប្រយុទ្ធបន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិន ស៊ី ជិនពីង

ចិន៖ ប្រធានាធិបតីចិន ស៊ី ជិនពីង បានអំពាវនាវឱ្យទ័ពរបស់ខ្លួនពង្រឹងសមត្ថភាពប្រយុទ្ធបន្ថែមការអំពាវនាវនេះធ្វើឡើងក្នុងពិធីខួបលើកទី ៩៥ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (PLA)។

មេដឹកនាំចិនលោក ស៊ី ជិនពីង អះអាងថា ប្រទេសចិនកងទ័ពរបស់ចិនត្រូវតែបន្តខិតខំហ្វឹកហាត់បន្ថែមទៀតទាំងយុត្តិសាស្រ្តក្នុងការប្រយុទ្ធ ការត្រៀមខ្លួនសម្រាប់សង្រ្គាមណាមួយកើតមានឡើង ដើម្បីការពារបូរណភាពទឹកដី នឹងប្រជាជនចិនទាំងមូល។ លោក ស៊ី បន្តថា គោលដៅចិនភាគច្រើនគឺដើម្បីបញ្ចប់ទំនើបកម្មនៃវិស័យការពារជាតិ និងយោធារបស់ប្រទេសចិននៅឆ្នាំ ២០៣៥ និងដើម្បីផ្លាស់ប្តូរ កងទ័ពរំដោះប្រជាជនចិន ទៅជាយោធាលំដាប់ពិភពលោកនៅពាក់កណ្តាលសតវត្សនេះ។

យោងតាមក្រុមអ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រយោធា PLA បានរៀបចំរចនាសម្ព័ន្ធឡើងវិញនូវប្រព័ន្ធដឹកនាំ និងបញ្ជារបស់ខ្លួន ធ្វើទំនើបកម្មរចនាសម្ព័ន្ធកម្លាំងយោធារបស់ខ្លួន និងកំណែទម្រង់គោលនយោបាយ និងស្ថាប័នយោធា។ កងទ័ព PLA កំពុងពន្លឿនការផ្លាស់ប្តូរភារកិច្ចរបស់ខ្លួនពីការការពារក្នុងតំបន់ទៅប្រតិបត្តិការពិសេសដោយមានទាំង បញ្ជូនរថក្រោះ Type-15 ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនរយៈចម្ងាយឆ្ងាយ និងឧទ្ធម្ភាគចក្រ Z-20 ដែលធ្វើការដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពសម្រាប់ប្រតិបត្តិការច្បាស់លាស់ ពហុវិមាត្រ ពហុមុខងារ និងនិរន្តរភាព ដែលជាសមិទ្ធផលរបស់ប្រទេសចិនដ៏សំខាន់មួយក្នុងការការពារដែនដីរបស់ខ្លួន។

កងទ័ពជើងទឹក PLA កំពុងធ្វើការដើម្បីផ្លាស់ប្តូរភារកិច្ចរបស់ខ្លួនពីការការពារនៅលើសមុទ្រជិត ទៅកាន់បេសកកម្មការពារនៅលើសមុទ្រខ្ពស់។ កងទ័ពជើងទឹកបានបញ្ជូននាវាផ្ទុកយន្តហោះដែលផលិតក្នុង ប្រទេសចិន មានទាំងនាវាវាយប្រហារប្រភេទ 075 និងនាវាពិឃាត Type 055 ដោយពង្រីកការហ្វឹកហ្វឺនទៅកាន់សមុទ្រខ្ពស់។ កងទ័ពអាកាស PLA បាននឹងកំពុងពន្លឿនការផ្លាស់ប្តូរភារកិច្ចរបស់ខ្លួនពីការការពារដែនអាកាសទៅទាំងប្រតិបត្តិការវាយលុក និងការពារថែមទៀតផង។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe បាន ជំរុញឱ្យកងទ័ព ពន្លឿនទំនើបភាវូបនីយកម្មនៃវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ និងខិតខំកសាងការការពារជាតិរួម និងកងទ័ពប្រជាជនដ៏រឹងមាំ សមស្របនឹងឋានៈអន្តរជាតិរបស់ប្រទេសចិន និងស្របតាមផលប្រយោជន៍សន្តិសុខជាតិ និងការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តល់នូវសន្តិភាពដ៏វិសេសវិសាលជូនប្រជាជនចិន។

ដោយឡែក លោក Xi បាននិយាយជាច្រើនដងថា "កងកម្លាំងប្រដាប់អាវុធចិននឹងតែងតែជាកម្លាំងដ៏រឹងមាំក្នុងការរក្សាសន្តិភាពពិភពលោក"។

គួរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះ ប្រទេសចិនគឺជាប្រទេសដែលរួមចំណែកធំជាងគេទីពីរ ទាំងការវាយតម្លៃលើការរក្សាសន្តិភាព និងសមាជិកភាពរបស់អង្គការសហប្រជាជាតិ និងជាប្រទេសដែលចូលរួមវិភាគទានកងទ័ពច្រើនជាងគេក្នុងចំណោមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង