Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង២២ម៉ឺននាក់នៅចុងសប្ដាហ៍ថ្ងៃទី៣០-៣១កក្កដា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរនៅចុងសប្តាហ៍ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ចុងសប្តាហ៍ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវសរុបទូទាំងប្រទសសរុបមានចំនួន២២០,៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤.៥៨៥នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៦,៣៥២នាក់។ តាមរយៈតួលេខខាងលើ មានការកើនឡើងប្រមាណ៣.៤៣% ធៀបនឹងសប្តាហ៍កន្លងមក ជាមួយអាកាសធាតុល្អប្រសើរ និងមានភ្លៀងធ្លាក់តិចជាងសប្តាហ៍កន្លងមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត ៣៤,៩៦៨នាក់, ខេត្តព្រះសីហនុ ៣៣,៣៨៨ នាក់,ខេត្តសៀមរាប ២៥,៧១៥នាក់, ខេត្តបាត់ដំបង ២០,៥៥៤នាក់, រាជធានីភ្នំពេញ ១៧,៩៧៥នាក់, ខេត្តកែប ១៥,២៣៩នាក់, ខេត្តកណ្តាល ៩,៦១៦នាក់, ខេត្តកំពង់ស្ពឺ ៩,៣៤២នាក់ និងខេត្តពោធិ៍សាត់ ៨,៩១៣នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង