Yearendyearend1140x150

អ្នកព័ត៌មានជាតិ និងអន្តរជាតិជិត៧០០នាក់​ តាមដានកិច្ចប្រជុំការបរទេសអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជា ៦៧៥នាក់ មកពីស្ថាប័នផ្សេងគ្នា បានចុះឈ្មោះចូលរួមកិច្ចប្រជុំការបរទេសអាស៊ានលើកទី៥៥ ដោយក្នុងនោះអ្នកសារព័ត៌មានជាមានចំនួនជាង៤០០នាក់​ និងអន្តរជាតិមានចំនួន២៥៧នាក់។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ទាក់ទងនឹងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥នេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះឈ្មោះប្រហែលជា៦៧៥នាក់​ គិតមកដល់ពេលនេះ ហើយភាគច្រើនមានតែអ្នកសារព័ត៌មានក្នុងកម្ពុជា ដែលមានចំនួនរហូតដល់៤០០នាក់ជាង ឯអ្នកសារព័ត៌មានបរទេសប្រហែលមាន២៥៧នាក់។

ឯកឧត្តម ផុស សុវណ្ណ បានបន្ថែមថា អ្នកសារព័ត៌មានមកពីប្រភពផ្សេងគ្នាមានប្រហែល៨០ស្ថាប័ន នឹងចូលរួមកិច្ចប្រជុំការបរទេសអាស៊ានលើកទី៥៥។ ចំណែកអ្នកសារព័ត៌មានមកពីប្រទេសចិនមានចំនួន៦នាក់​​ ហុងកុង៧នាក់។ ដោយឡែកស្ថាប័នសារព័ត៌មានចិនប្រចាំនៅកម្ពុជាមានច្រើន ដែលបានចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។

សូមបញ្ជាក់ថា កិច្ចប្រជុំឧត្តមមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំឯកសារសេចក្តីប្រកាសរួមរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានសង្ឃឹមថា ការចរចានឹងប្រព្រឹត្តទៅយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន (55th AMM and Related Meetings) ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំគណៈប្រតិភូនៃគណៈកម្មាធិការសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្តីពីសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហើយតាមការគ្រោងទុក កិច្ចប្រជុំនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង