Yearendyearend1140x150

រដ្ឋមន្ត្រីការបរទេសអាម៉េរិកនឹងចូលរួមកិច្ចប្រជុំនៅកម្ពុជានាថ្ងៃទី៣-៥សីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក Antony Blinken

វាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក Antony Blinkenនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង កិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំឡើងដោយប្រទេសកម្ពុជា នៅថ្ងៃទី ៣-៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក។ 

រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាម៉េរិកនៅសប្តាហ៍ក្រោយ ហើយលោកនឹងថ្លែងអំពីជំងឺរាតត្បាត COVID-19 ការប្រែប្រួលអាកាសធាតុ មីយ៉ាន់ម៉ា និង សង្រ្គាមនៅអ៊ុយក្រែន។កិច្ចប្រជុំនៅភ្នំពេញលោកនឹងធ្វើដំណើរទៅទីក្រុងម៉ានីល ដើម្បីជួបជាមួយប្រធានាធិបតី Ferdinand Romualdez Marcos និង រដ្ឋមន្ត្រីការបរទេស Enrique Manalo ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន។

បើតាមក្រុមអ្នកជំនាញ បានវិភាគថា វត្តមានរបស់លោក Blinken នៅអាស៊ីពេលនេះ លោកនឹងជំរុញប្រទេសផ្សេងទៀតនៅក្នុងវេទិកាតំបន់ឱ្យ "បង្កើនសម្ពាធ" លើរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីវាបានប្រហារជីវិតសកម្មជនបួននាក់ក្នុងសប្តាហ៍នេះ។

កិច្ចកិច្ចប្រជុំរបស់លោកBlinken គេមិនបានបញ្ជាក់ មិនមានគម្រោងដើម្បីអង្គុយជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នោះទេ។

គួរបញ្ជាក់ថា កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលមានការចូលរួមរហូតដល់ទៅ៣៨ប្រទេសចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ទីក្រុងភ្នំពេញ។

ជាកិច្ចប្រជុំចំពេលដែលពិភពលោកលេចចេញបញ្ហាភូមា រឿងកោះតៃវ៉ាន់ជាមួយចិន សង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្ស៊ីបន្ថែមលើជំងឺរាតត្បាតកូវីដដែលមិនទាន់ចប់នៅឡើយ។ តួអង្គសំខាន់ដែលគួរតាមដានគឺរដ្ឋមន្រ្តីការបរទេស៖ រុស្ស៊ី អាម៉េរិក ចិន ជប៉ុន ឥណ្ឌានិងអូស្រ្តាលី នៅកម្ពុជា ដែលកំពុងរកការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ់ជាតិ និង អន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង