ព្រះសីហនុ៖ ឆ្នេរព្រែកត្រែង ជាឆ្នេរដែលមានប្រវែងជាង ១ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។ឆ្នេរ«ព្រែកត្រែង»ប្រៀបបានដូចស្ត្រីក្រមុំសំងំលាក់សម្រស់នៅជាយទីក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។
ឆ្នេរនេះមានសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាត និង មានឆ្នេរខ្សាច់ពណ៌សចាំងឆ្លុះ និង ទឹកសមុទ្រពណ៌ខៀវស្រងាត់ អមដោយទេសភាពធម្មជាតិមានពណ៌បៃតងគ្រប់រដូវកាល មានជំនោរខ្យល់សមុទ្រត្រជាក់ និង បរិសុទ្ធ គួរជាទីមនោរម្យសម្រាប់ការសម្រាកលម្ហែកាយ។